រដ្ឋ New South Wales ប្រទេសអូស្ត្រាលីបានប្រកាសគ្រាអាសន្នដោយសារតែគ្រោះភ្លើងឆេះព្រៃ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ទេសាភិបាលរដ្ឋ New South Walesអូស្ត្រាលី លោក Gladys Berejiklian បានប្រកាសគ្រាអាសន្ននៅទូទាំងរដ្ឋ ក្នុងរយៈពេល ៧ ថ្ងៃខាងមុខដើម្បីប្រមូលផ្តុំធនធានទាំងអស់ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយភ្លើងឆេះព្រៃ។
រដ្ឋ New South Wales ប្រទេសអូស្ត្រាលីបានប្រកាសគ្រាអាសន្នដោយសារតែគ្រោះភ្លើងឆេះព្រៃ - ảnh 1 ទិដ្ឋភាពនៃគ្រោះមហន្តរាយភ្លើងឆាបឆេះព្រៃនៅរដ្ឋ New South Wales (រូបថត៖ AFP/TTXVN)

អាជ្ញាធររដ្ឋ New South Wales បានអំពាវនាវឱ្យប្រជាជនត្រូវប្រុងប្រយ័ត្ននិងត្រៀមខ្លួនជាស្រេច ដើម្បីជម្លៀសជាបន្ទាន់នៅពេលមានការព្រមានគ្រោះថ្នាក់។ សាលារៀនចំនួន ៤០ ត្រូវបានបិទ ខណៈដែលក្រុមពន្លត់អគ្គិភ័យចំនួន ១៣០០ នាក់ រួមជាមួយអ្នកស្ម័គ្រចិត្តជាច្រើននាក់ទៀត ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់គ្រោះថ្នាក់។ គួរបញ្ជាក់ថា រដ្ឋ New South Wales  ទើបតែរងការលំបាក នៅពេលដែលភ្លើងឆេះព្រៃបានរីករាលដាលកាន់តែធំទូលំទូលាយដែលមិនធ្លាប់កើនមានឡើងពីមុនមកផងដែរ៕

ប្រតិកម្មទៅវិញ