|
រាជរដ្ឋាភិបាលថៃស្នើឲ្យបណ្ដាកំលាំងនយោបាយចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំរុញការបង្រួបបង្រួម (VNA) |
(VOVworld) – ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិថៃ លោក
Prawit Wongsuwan នាថ្ងៃទី ១៦ មករា បានឲ្យដឹងថា៖ លោកនឹងស្នើឲ្យ
គណៈបក្ស និងកំលាំងនយោបាយទាំងអស់នៅប្រទេសនេះចុះហត្ថលេខា
លើកិច្ចព្រម ព្រៀងមួយសំដៅជំរុញដំណើរការសម្រុះសម្រួលជាតិ។ ប៉ុន្តែ
រដ្ឋមន្ត្រីការពារជាតិ ថៃក៏បានអះអាងថា៖ ដំណើរសម្រុះសម្រួលនេះមិន
ទាក់ទិនដល់ការលើកលែង ទោសរបស់រដ្ឋាភិបាលឬព្រះរាជវង្សានុរង្ស
ឡើយ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយ ទៀត លោក Nattawut Saikua
មេដឹកនាំនៃរណសិរ្សឯកភាពដើម្បីប្រជាធិប តេយ្យប្រឆាំងរបបផ្តាច់
ការ (UDD) (ភាគីអាវក្រហម) បានសម្តែងការមន្ទិលសង្ស័យអំពី
លទ្ធភាពនៃការដោះស្រាយដែលរដ្ឋាភិបាលយោធាបានដាក់ចេញ។
ប៉ុន្តែភាគីអាវក្រហមក៏បានប្រកាសគាំទ្ររាល់ការខំប្រឹងប្រែងជាក់
ស្តែងរបស់រដ្ឋាភិបាលផងដែរ៕