រង្វាន់ ២០ ត្រូវបានប្រគល់ជូនក្នុងកម្មវិធីអាណិកជនច្រៀងចម្រៀងប្រជាប្រិយវៀតណាមលើវិទ្យុសម្លេងវៀតណាម

Chia sẻ

(VOVWORLD) - ការប្រឡងនេះដោយវិទ្យុសម្លេងវៀតណាម (VOV) រួមជាមួយនឹងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាម នៅឯបរទេស នៃក្រសួងការបរទេសរៀបចំឡើង សម្រាប់សហគមន៍ជន វៀតណាមជុំវិញពិភពលោក។

រង្វាន់ ២០ ត្រូវបានប្រគល់ជូនក្នុងកម្មវិធីអាណិកជនច្រៀងចម្រៀងប្រជាប្រិយវៀតណាមលើវិទ្យុសម្លេងវៀតណាម - ảnh 1ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វាន់ 

ពិធីប្រគល់រង្វាន់សម្រាប់ការប្រឡង “អាណិកជនច្រៀងចម្រៀងប្រជាប្រិយលើវិទ្យុសម្លេងវៀត ណាម” បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៥ ខែធ្នូ (ម៉ោងនៅទីក្រុងហាណូយ) តាមទម្រង់ផ្សាយបន្តផ្ទាល់និងតាមប្រព័ន្ធអនឡាញ។ ការប្រឡងនេះដោយវិទ្យុសម្លេងវៀតណាម (VOV) រួមជាមួយនឹងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស នៃក្រសួងការបរទេសរៀបចំឡើង សម្រាប់សហគមន៍ជនវៀតណាមជុំវិញពិភពលោក។

ការប្រឡងនេះត្រូវបានប្រារព្ធឡើងក្នុងឱកាសរំលឹកខួបលើកទី ៤០ នៃកម្មវិធីផ្សាយសម្លេងសម្រាប់ជនរួមជាតិវៀតណាមនៅឆ្ងាយពីមាតុប្រទេស (១៦ សីហា ១៩៨១ - ១៦ សីហា ២០២១) នៃគណៈកម្មាធិការកិច្ចការបរទេសវិទ្យុសម្លេងវៀតណាម។

បានបើកដំណើរការនៅពាក់កណ្តាលខែឧសភា ឆ្នាំ ២០២១ និងបានបញ្ចប់ការទទួលអត្ថបទប្រឡងនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ការប្រឡង “អាណិកជនច្រៀងចម្រៀងប្រជាប្រិយតាមវិទ្យុសម្លេងវៀតណាម បានទទួលការឆ្លើយតបយ៉ាងស្វាហាប់ពីជនជាតិវៀតណាមនៅក្រៅប្រទេសក្នុងប្រទេសជិត ១៣០ និងតំបន់ដែនដីជុំវិញពិភពលោក។

រង្វាន់ ២០ ត្រូវបានប្រគល់ជូនក្នុងកម្មវិធីអាណិកជនច្រៀងចម្រៀងប្រជាប្រិយវៀតណាមលើវិទ្យុសម្លេងវៀតណាម - ảnh 2អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Do Tien Sy អញ្ជើញថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់ 

ពីស្នាដៃជាង ១៥០ ដែលត្រូវបានចូលរួមការប្រឡង ហើយមានការចូលរួមពីបុគ្គលរាប់រយនាក់ សមូហភាព និងក្រុមក្លឹបមកពីប្រទេសនិងតំបន់ដែនដីជាច្រើនដូចជា ប្រទេសថៃ កូរ៉េខាងត្បូង ឡាវ អាល្លឺម៉ង់ រុស្សី កាណាដា នូវែលសេឡង់ អូស្ត្រាលី ស៊ីប និងសាធារណរដ្ឋអ៊ីតាលីជាដើម។ គណៈកម្មាធិការរៀបចំបានជ្រើសរើសបទចម្រៀងប្រជាប្រិយចំនួន ៩៧ បទដែលមានការថតសំឡេងល្អ និងគុណភាពវីដេអូរបស់បេក្ខជននិងសមូហភាពចំនួន ៤១ ដើម្បីបង្ហោះនៅលើគេហទំព័រ vovworld.vn។

ថ្លែងមតិក្នុងពិធីប្រគល់រង្វាន់ លោក Do Tien Sy អគ្គនាយកវិទ្យុសម្លេងវៀតណាមបានសង្កត់ធ្ងន់ថា៖ “លទ្ធផលដែលទទួលបានពីការប្រឡងបញ្ជាក់ថា សម្លេងវៀតណាមបាននិងកំពុងផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ គឺជាកម្លាំងចិត្តសម្រាប់សហគមន៍ជនជាតិវៀតណាមនៅឯប្រទេសសាមីកាន់តែមានភាពជិតស្និទ្ធជាមួយមាតុភូមិប្រទេសជាតិ។ សង្ឃឹមថា តាមរយៈការប្រឡងនេះ ចលនារៀនចម្រៀងប្រជាប្រិយនឹងផ្សព្វផ្សាយក្នុងចំណោមសហគមន៍វៀតណាមក្នុងប្រទេសជាច្រើនលើពិភពលោក។ អាស្រ័យហេតុនេះ យុវជនជំនាន់ក្រោយដែលមានដើមកំណើតវៀតណាមរស់នៅក្រៅប្រទេស មិនត្រឹមតែរៀនភាសាវៀតណាមបានល្អ និងអាចច្រៀងចម្រៀងប្រជាប្រិយប៉ុណ្ណោះទេ ថែមទាំងអាចរក្សាបាននូវវប្បធម៌ប្រពៃណីនិងឫសគល់របស់បុព្វបុរសទៀតផង”។

រង្វាន់ ២០ ត្រូវបានប្រគល់ជូនក្នុងកម្មវិធីអាណិកជនច្រៀងចម្រៀងប្រជាប្រិយវៀតណាមលើវិទ្យុសម្លេងវៀតណាម - ảnh 3លោក Nguyen Tien Long ប្រធានគណៈកម្មាធិការកិច្ចការបរទេសវិទ្យុសម្លេងវៀតណាម អញ្ជើញថ្លែងមតិក្នុងពិធី

ក្នុងចំណោមស្នាដៃល្អបំផុត គណៈកម្មាធិការរៀបចំបានប្រគល់រង្វាន់លេខ២ ដល់បេក្ខនារី Cam Quynh អាណិកជនវៀតណាមនៅអ៊ីតាលី និងបេក្ខជន Vu Quang Nam អាណិកជនវៀតណាមនៅប្រទេសអាល្លឺម៉ង់។ ក្រៅពីនោះ គណៈរៀបចំកម្មវិធីក៏បានប្រគល់រង្វាន់លេខ ៣ ចំនួន ៣ រង្វាន់ រង្វាន់លើកទឹកចិត្តចំនួន៧ និងរង្វាន់ពិសេសចំនួន៨ផងដែរ។ ចែករំលែកអំពីការប្រកួតនេះ Cam Quynh អាណិកជនវៀតណាមនៅឯបរទេសនៅអ៊ីតាលីបាននិយាយថា៖ “បទចម្រៀងប្រជាប្រិយ គឺជាវប្បធម៌ប្រពៃណីរបស់ប្រទេសវៀតណាម ហើយជាកម្លាំងជំរុញឱ្យខ្ញុំចូលរួមការប្រឡងនេះ។ ពីការប្រឡងនេះ ខ្ញុំបានរៀនបទចម្រៀងប្រជាប្រិយពីតំបន់ផ្សេងៗទៀត។ ជនរួមជាតិវៀតណាមនៅតែមានអ្នកស្រឡាញ់តន្ត្រីនេះច្រើន ហើយបន្តផ្ទេរឲ្យកូនចៅនូវបទចម្រៀងផ្សាភ្ជាប់ជាមួយមាតុភូមិវៀតណាម ដើម្បីកុំឲ្យតន្ត្រីជនជាតិត្រូវសាបសូន្យ”។

ការប្រឡងច្រៀងចម្រៀងប្រជាប្រិយវៀតណាមនៅតាមវិទ្យុសម្លេងវៀតណាមគឺជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែកអនុវត្តន៍គោលការណ៍ណែនាំនិងគោលនយោបាយរបស់បក្សនិងរដ្ឋសម្រាប់សហគមន៍ជនវៀតណាមនៅទូទាំងពិភពលោក ជួយផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ ប្រពៃណីរបស់ជនជាតិវៀតណាម៕

ប្រតិកម្មទៅវិញ