|
រក្សានិងពូនជ្រុំនូវទំនាក់ទំនងសាមគ្គីពិសេសឡាវ-វៀតណាម |
(VOVworld)-នារសៀលថ្ងៃទី២២មករានៅរដ្ឋធានីវៀងច័ន្ទ អគ្គលេខាគណៈកម្មា ធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ លោក Bounnhang Valachith បានទទួល ជួបសន្ទនាជាមួយលោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការ បរទេសមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនិងជាបេសកកម្មពិសេសរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម។
លោក Hoang Binh Quan បានសម្តែងការជឿជាក់ថា ក្រោមការដឹកនាំរបស់ បក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវនឹងអនុវត្តប្រកបដោយជោគជ័យនូវ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១០របស់បក្ស កសាងប្រទេសឡាវ
សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ ឯកភាពនិងសម្បូរុងរឿងតាមគោលមាគ៌ា
សង្គមនិយម។
រីឯអគ្គលេខា Bounnhang Valachith បានជូនពរបក្សកុម្មុយនិស្តវៀតណាម រៀបចំប្រកបដោយជោគជ័យមហាសន្និបាតលើកទី១២ ព្រមទាំងសម្តែងក្តីជឿ
ជាក់ថា ប្រជាជនវៀតណាមនឹងទទួលបានសមិទ្ធិថ្មីជាច្រើនក្នុងកិច្ចការផ្លាស់ប្តូរ
ថ្មី និងនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបជាសារវ័ន្ត៕