រកឃើញវីរុសវាយប្រហារគេហទំព័ររបស់ Vietnam Airlines នៅស្ថាប័នអង្គភាពអាជីវកម្មច្រើន

Chia sẻ
(VOVworld)-សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Bkav នាថ្ងៃទី៨សីហា បានចេញផ្សាយ សេចក្តីជូនដំណឹងឲ្យដឹងថា បានរកឃើញវីរុសវាយប្រហារគេហទំព័ររបស់ក្រុម ហ៊ុនអាកាសចរវៀតណាម (Vietnam Airlines) 

(VOVworld)-សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Bkav នាថ្ងៃទី៨សីហា បានចេញផ្សាយ
 សេចក្តីជូនដំណឹងឲ្យដឹងថា បានរកឃើញវីរុសវាយប្រហារគេហទំព័ររបស់ក្រុម
ហ៊ុនអាកាសចរវៀតណាម (Vietnam Airlines) នាថ្ងៃទី២៧កក្កដា នៅស្ថានប័ន អង្គ
ភាពអាជីវកម្មផ្សេងៗ រួមទាំងស្ថាប័នរដ្ឋាភិបាល សម្ព័ន្ធក្រុមហ៊ុននានានិង ធនាគា
មួយចំនួន។ លោក Vu Ngoc Son អនុប្រធានសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា  Bkav
បានឲ្យដឹងថា បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុន Bkav បានចេញផ្សាយឧបករណ៍ បោស
សំអាតនិងត្រួតពិនិត្យវីរុសឥតគិតថ្លៃ ហើយអ្នកប្រើប្រាស់អាច download ឧបករ
ណ៍នេះតាម links : Bkav.com.vn/ScanSpyware។ លោក Vu Ngoc Son បានឲ្យដឹង
ថែមទៀតថា៖

        “ឧបករណ៍នេះ មិនចាំបាច់ដំឡើងទេ អាចដំណើរការភ្លាមពេល download រួច។
 នៅពេលរកឃើញប្រព័ន្ធមានវីរុស administrators នឹងរាយការណ៍ជូនស្ថាប័នមាន
សមត្ថកិច្ចដើម្បីទទួលការជួយឧបត្ថម្ភ ដោយសារពេលឃើញវីរុសនេះ មានន័យ ថា
ប្រព័ន្ធនេះត្រូវពួក Hacker ក្តាប់យករាល់ព័ត៌មានសំខាន់ៗ។​ដោយហេតុនេះ ត្រូវ
ពិនិត្យនិងដោះស្រាយយ៉ាងឆាប់រហ័ស”៕

ប្រតិកម្មទៅវិញ