យុវវ័យ​ទូទាំងប្រទេសអុជ​​ភ្លើង​​ទៀន សម្ដែងការដឹងគុណចំពោះ​​បណ្តា​​​​វីរៈយុទ្ធជនពលី

Chia sẻ
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២២) នាយប់ថ្ងៃទី ២៤ ខែកក្កដា នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស កំពែងបុរាណ Quang Tri ខេត្ត Quang Tri មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានសម្របសម្រួលជាមួយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ក្រសួងអប់រំ និងបណ្តុះបណ្តាល និងខេត្ត Quang Tri បានរៀបចំពិធីអុជភ្លើងទៀនសម្ដែងការដឹងគុណចំពោះបណ្តាវីរៈយុទ្ធជនពលីថ្នាក់ជាតិ។ 
យុវវ័យ​ទូទាំងប្រទេសអុជ​​ភ្លើង​​ទៀន សម្ដែងការដឹងគុណចំពោះ​​បណ្តា​​​​វីរៈយុទ្ធជនពលី - ảnh 1យុវវ័យដុតភ្លើងទៀន សម្ដែងការដឹងគុណចំពោះបណ្តាវីរៈយុទ្ធជនពលីនៅកំពែងបុរាណ Quang Tri។ (រូបថត៖ VOV)

ចាប់ពីពិធីប្រដាបភ្លើងទៀនសម្ដែងការដឹងគុណចំពោះបណ្តាវីរយុទ្ធជនពលីថ្នាក់ជាតិនៅកំពែងបុរាណ Quang Tri យុវវ័យនៅទូទាំងប្រទេសបានដុតទៀន បំភ្លឺក្នុងពេលដំណាលគ្នា ដោយចាប់ផ្ដើមពិធីដុតទៀនសម្ដែងការដឹងគុណចំពោះបណ្តាវីរៈយុទ្ធជនពលីនៅតាមឈាបនដ្ឋានយុទ្ធជនពលីនៅទូទាំងប្រទេស។ ក្នុងឱកាសនេះ គណៈចាត់តាំងក៏បាននាំយកនូវកញ្ចប់អំណោយជាច្រើនជូនដល់សាច់ញាតិយុទ្ធជនពលី យុទ្ធជនពិការ គ្រួសារគោលនយោបាយ និងប្រជាពលរដ្ឋដែលមានគុណូបការៈចំពោះបដិវត្តន៍ផងដែរ។

យុវវ័យ​ទូទាំងប្រទេសអុជ​​ភ្លើង​​ទៀន សម្ដែងការដឹងគុណចំពោះ​​បណ្តា​​​​វីរៈយុទ្ធជនពលី - ảnh 2យុវវ័យរដ្ឋធានីដុតភ្លើងទៀន សម្ដែងការដឹងគុណចំពោះបណ្តាវីរៈយុទ្ធជនពលី។ (រូបថត៖ hanoimoi.com.vn)

នៅពេលដំណាលគ្នានោះ ពិធីដុតភ្លើងទៀនសម្ដែងការដឹងគុណក៏បានប្រព្រឹត្តទៅនៅឈាបនដ្ឋានយុទ្ធជនពលីទីក្រុងហាណូយ(ខណ្ឌ Bac Tu Liem)ផងដែរ។ នៅទីនេះ សមាជិកសម្ព័ន្ធយុវជនទីក្រុងហាណូយបានអុជធូប និងដាក់កម្រងផ្កានៅផ្នូររបស់យុទ្ធជនពលី; ហើយបានជូនអំណោយ សាកសួរសុខទុក្ខវីរៈអ្នកម្តាយវៀត ណាម គ្រួសារគោលនយោបាយ យុទ្ធជនពិការ និងក្រុមគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍នៅលើភូមិសាស្ត្រទីក្រុង។ ពិធីដុតភ្លើងទៀននេះត្រូវបានរៀបចំឡើងដោយព្រមៗគ្នានៅឈាបនដ្ឋានយុទ្ធជនពលី និងស្តូបអនុស្សាវរីយ៍វីរៈបុរសយុទ្ធជនពលីនៅតាមខណ្ឌ ស្រុកចំនួន ៣០ នៃទីក្រុង។

យុវវ័យ​ទូទាំងប្រទេសអុជ​​ភ្លើង​​ទៀន សម្ដែងការដឹងគុណចំពោះ​​បណ្តា​​​​វីរៈយុទ្ធជនពលី - ảnh 3សមាជិកសហជីព និងយុវជន ទីក្រុងហូជីមិញដុតភ្លើងទៀន សម្ដែងការដឹងគុណ។ (រូបភាព៖ sggp.org.vn)

ពិធីដុតភ្លើងទៀនសម្ដែងការដឹងគុណដល់បណ្តាវីរយុទ្ធជនពលី ក៏ត្រូវបានសម្ព័ន្ធយុវជននៃខេត្ត ក្រុងទូទាំងប្រទេសរៀបចំឡើងនៅឈាបនដ្ឋានក្នុងមូលដ្ឋាន នាយប់ថ្ងៃទី២៤ ខែកក្កដាផងដែរ។ ទន្ទឹមនឹងសកម្មភាពនេះ យុវជននៃបណ្តាខេត្ត-ក្រុង ក៏បានរៀបចំនូវសកម្មភាពដ៏មានអត្ថន័យជាច្រើន ដូចជាការសាកសួរសុខទុក្ខ ផ្តល់អំណោយ ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យ ដល់គ្រួសារគោលនយោបាយ ប្រជាពលរដ្ឋដែលមានគុណូបការៈចំពោះបដិវត្តន៍ អតីតយុទ្ធជន អតីតយុវជនស្ម័គ្រចិត្តជាដើម៕

ប្រតិកម្មទៅវិញ