យុវជនស្ម័គ្រចិត្តសមាគមន៍កាកបាទក្រហមធ្វើសកម្មភាពដើម្បីសហគមន៍

Chia sẻ
(VOVWORLD) - នាថ្ងៃទី៣ ខែសីហា មជ្ឈឹមសមាគមន៍កាកបាទក្រហមវៀតណាមសហការជាមួយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងក្រសួងអប់រំបណ្ដុះបណ្ដាលវៀតណាម រៀបចំជំរុំយុវជនស្ម័គ្រចិត្តកាកបាទក្រហមទូទាំងប្រទេសលើកទី៥នៅទីក្រុង Can Tho សំដៅលើកតម្កើងការរួមវិភាគទាន ការលះបង់របស់កម្លាំងយុវជនស្ម័គ្រចិត្តក្នុងសកម្មភាពមនុស្សធម៌។
យុវជនស្ម័គ្រចិត្តសមាគមន៍កាកបាទក្រហមធ្វើសកម្មភាពដើម្បីសហគមន៍ - ảnh 1 ទិដ្ឋភាពនៃការបើកជំរុំ (រូបថត៖ sggp.org.vn)

លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមលោក Tran Thanh Man រួមជាមួយតំណាងប្រមាណ៥១១រូបដែលជា យុវជនស្ម័គ្រចិត្តកាកបាទក្រហមក្នុងប្រទេសនិងតំណាងអន្តរជាតិមកពីសមា គមន៍កាកបាទក្រហមនិងអឌ្ឍច័ន្ទក្រហមនៃបណ្ដាប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ម៉ាឡេស៊ី ចិននិងជប៉ុន បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។

រាល់យុវជនចូលរួមជំរុំលើកនេះសុទ្ធតែជាគំរូលេចធ្លោក្នុងសកម្មភាពមនុស្សធម៌។ បុរស Ta Quang Duc នៅស្រុក Phong Dien ទីក្រុង Can Tho ដែលត្រូវ បានប្រគល់ប័ណ្ណសរសើរជាយុវជនស្ម័គ្រចិត្តគំរូ បានចែករំលែកថា៖

“តាមរយៈជំរុំលើកនេះ ខ្ញុំមានគោលបំណង់ចង់រៀនសូត្រ ជួបប្រាស្រ័យ និងចែករំលែកបទពិសោធន៍អំពីសកម្មភាពទប់ទល់នឹងគ្រោះមហន្តរាយ ជាមួយ សមាគមន៍កាកបាទក្រហមនៃតំបន់ដទៃក៏ដូចជាមិត្តភក្តិអន្តរជាតិផងដែរ។ ក្នុង នោះមានរបៀបសង្គ្រោះជាបន្ទាន់នាពេលមានគ្រោះធម្មជាតិកើតមានឡើង”។ ជំរុំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ដល់ទី៤ ខែសីហា ដោយសកម្មភាពដ៏សម្បូរ បែបដូចជា៖ ការហាត់ពត់លត់ដំលើកស្ទួយលទ្ធកម្មរស់នៅក្នុងសហគមន៍ ការ ប្រឡងតុបតែងជំរុំ ការប្រឡងសមត្ថភាពសង្រ្គោះជាបណ្ដោះអាសន្ន និងសមត្ថ ភាពឃោសនាអំពីកាកបាទក្រហមជាដើម៕

ប្រតិកម្មទៅវិញ