យុវជនវៀតណាមត្រូវការមានសេចក្ដីប្រាថ្នាកសាងប្រទេសជាតិអោយរីកចម្រើនខ្លាំងមាំមួន

Chia sẻ
(VOVWORLD) - នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានស្វាគមន៍មតិយោដល់របស់ បណ្ដាតំណាង ព្រមទាំងសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់យុវជនក្នុងបុព្វហេតុ កសាង អភិវឌ្ឍនិងការពារមាតុប្រទេស ដោយជាជំនាន់តំណាងអោយ សេចក្ដីប្រាថ្នា ក្ដីសុបិននិងកម្លាំងរស់របស់ប្រជាជនវៀតណាម។ 
យុវជនវៀតណាមត្រូវការមានសេចក្ដីប្រាថ្នាកសាងប្រទេសជាតិអោយរីកចម្រើនខ្លាំងមាំមួន - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញឆ្លើយសំណួររបស់យុវជននៅក្នុងជំនួប (រូបថត៖ thanhnien.vn)

  នាព្រឹកថ្ងៃទី១២ខែធ្នូនៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយយុវជនស្ដីពី បញ្ហានានាដែលទាក់ទិនដល់យុវជន កសាងសមាគមន៍និងចលនាយុវជន នាបច្ចុប្បន្ន ក្រោមប្រធានបទ “សេចក្ដីប្រាថ្នាយុវជនវៀតណាម-ដើម្បីមាតុ ប្រទេសរីកចម្រើនខ្លាំងមាំមួននិងអារិយ្យធម៌”។ ព្រឹត្តិការណ៍នេះស្ថិតនៅក្នុង ក្របខ័ណ្ឌមហាសន្និបាតតំណាងទូទាំងប្រទេសសម្ព័ន្ធសមាគមន៍យុវជន វៀតណាមលើកទី៨ អាណត្តិ២០១៩-២០២៤។

        ខ្លឹមសារដែលត្រូវបានយុវជនជាច្រើនយកចិត្តទុកដាក់នោះគឺគោលនយោបាយឧបត្ថម្ភយុវជនសម្រេចគោលដៅរបស់រដ្ឋាភិបាលស្ដីពីយុទ្ធសាស្ត្រអភិវឌ្ឍយុវជនវៀតណាមដំណាក់កាល២០១១-២០២០ “កសាងជំនាន់យុវ ជនវៀតណាមអោយអភិវឌ្ឍគ្រប់ជ្រុងជ្រោយ សម្បូរទៅដោយសេចក្ដី ស្នេហាជាតិ មានសីលធម៌បដិវត្តន៍ មនសិការពលរដ្ឋនិងឧត្តមគតិសង្គម និយម”។         នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានស្វាគមន៍មតិយោដល់របស់ បណ្ដាតំណាង ព្រមទាំងសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់យុវជនក្នុងបុព្វហេតុ កសាង អភិវឌ្ឍនិងការពារមាតុប្រទេស ដោយជាជំនាន់តំណាងអោយ សេចក្ដីប្រាថ្នា ក្ដីសុបិននិងកម្លាំងរស់របស់ប្រជាជនវៀតណាម។ នាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “រដ្ឋាភិបាលត្រូវការផ្ទៀងស្ដាប់ដើម្បីកែតម្រូវគោលនយោបាយអោយបានទាន់ពេលវេលា។ រដ្ឋាភិបាលក៏បានបញ្ជាណែនាំអោយបូកសរុបយុទ្ធ សាស្ត្រអភិវឌ្ឍយុវជនដំណាក់កាល២០១១- ២០២០និងកសាងយុទ្ធសាស្ត្រ អភិវឌ្ឍយុវជនដំណាក់កាល២០២១-២០៣០។ ការជួយឧបត្ថម្ភរបស់ស្ថាប័ន រដ្ឋគឺចាំបាច់ ប៉ុន្តែត្រូវមានសេចក្ដីប្រាថ្នានិងការប្ដេជ្ញាចិត្តដើម្បីកសាងអភិវឌ្ឍ ប្រទេសជាតិ។ ហើយបណ្ដាមិត្តវ័យក្មេងគឺជាកត្តាសម្រេចកំណត់លើការ អភិវឌ្ឍនោះ”៕

ប្រតិកម្មទៅវិញ