យុវជនវៀតណាម - បោះជំហានទៅមុខដោយភាពជឿជាក់ដ៏មុតមាំលើខ្លួនឯង

Chia sẻ
(VOVWORLD) - លេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសមាជិកយុវជន លោក Nguyen Anh Tuan បានមានប្រសាសន៍ថា៖ នាពេលខាងមុខគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនបន្តធ្វើពិពិធកម្មនូវការប្រឡងតាមប្រព័ន្ធអនឡាញនៅលើវិបផតថលព័ត៌មាននៃ«ធនាគារច្នៃប្រឌិតយុវជនវៀតណាម» ដោយតភ្ជាប់និងជួយគាំទ្រគំនិតច្នៃប្រឌិតផងដែរ។
យុវជនវៀតណាម - បោះជំហានទៅមុខដោយភាពជឿជាក់ដ៏មុតមាំលើខ្លួនឯង - ảnh 1ទិដ្ឋភាពនៃកិច្ចសន្ទនានៅទីក្រុងហាណូយ

«យុវជនវៀតណាម - បោះជំហានទៅមុខដោយភាពជឿជាក់ដ៏មុតមាំលើខ្លួនឯង»។ នោះគឺជាប្រធានបទនៃការសន្ទនារវាងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជន លោក Nguyen Anh Tuan ជាមួយយុវជននិងកុមារវៀតណាម ទាំងក្នុងនិងក្រៅប្រទេស ដែលត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញនៅកន្លែងជាង ៧០ នៅរសៀលថ្ងៃទី ១៦ ខែមីនា។

នៅក្នុងកិច្ចសន្ទនានេះ លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជន លោក Nguyen Anh Tuan បានចែករំលែកដល់សមាជិកយុវជន និងកុមារ អំពីការអនុវត្តនិងគោលនយោបាយរបស់បក្សនិងរដ្ឋ ព្រមទាំងស្រូបយកនូវសំណូមពរ អនុសាសន៍ល្អៗរបស់សមាជិកយុវជននិងកុមារជាដើម។ ដើម្បីពង្រីកការផ្តួចផ្តើមគំនិតនិងយោបល់ល្អៗរបស់សមាជិកយុវជនទាំងក្នុងនិងក្រៅប្រទេស លោក Nguyen Anh Tuan   បានមានប្រសាសន៍ថា៖ នាពេលខាងមុខគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនបន្តធ្វើពិពិធកម្មនូវការប្រឡងតាមប្រព័ន្ធអនឡាញនៅលើវិបផតថលព័ត៌មាននៃ«ធនាគារគំនិតច្នៃប្រឌិតយុវជនវៀតណាម» ដោយតភ្ជាប់និងជួយគាំទ្រគំនិតច្នៃប្រឌិតផងដែរ។ លោកបានបន្ថែមទៀតថា៖

«ជារៀងរាល់ត្រីមាស យើងខ្ញុំជ្រើសរើសគំនិតផ្តួចផ្តើមដែលមានតម្លៃពិតប្រាកដនិងជាក់ស្តែងបំផុត ព្រមទាំងផ្ទេរជូនទៅក្រសួងនិងស្ថាប័នមូលដ្ឋានពាក់ព័ន្ធនានា ដើម្បីធ្វើការពិចារណាអនុវត្តផងដែរ។ ដោយឈរលើមូលដ្ឋាននៃការធានាសិទ្ធិកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធ ទើបតែលើកឡើងគំនិតផ្តួចផ្តើមទាំងនេះ។នាបច្ចុប្បន្នមានយន្តការដំបូងនៅលើវិបផតថល ដើម្បីតភ្ជាប់អ្នកមានសមត្ថភាព និងមានតម្រូវការសហការគ្នានាពេលខាងមុខផងដែរ»៕

ប្រតិកម្មទៅវិញ