យុទ្ធនាការយោធារបស់ទួរគីនៅស៊ីរីបណ្ដាលឲ្យជនស៊ីវិលជាច្រើនស្លាប់និងរងរបួស

Chia sẻ
(VOVworld) - ចំនួនជនស៊ីវិលស្លាប់ក្នុងការវាយប្រហារ
តាមជើងអាកាសនិងបាញ់កាំភ្លើងធំរបស់កងទ័ពទួរគី
នៅប៉ែកខាងជើងស៊ីរី នាព្រឹកថ្ងៃទី២៨ សីហា បានកើន
ឡើងយ៉ាងហោចណាស់៤០នាក់។
យុទ្ធនាការយោធារបស់ទួរគីនៅស៊ីរីបណ្ដាលឲ្យជនស៊ីវិលជាច្រើនស្លាប់និងរងរបួស - ảnh 1
ផ្សែងហើរឡើងក្រោយការការវាយប្រហារតាមជើងអាកាសរបស់កងទ័ពទួរគីនៅតំបន់​ Gaziantep នាថ្ងៃទី២៤ សីហា (រូបថត៖AFP/TTXVN)

(VOVworld) - ចំនួនជនស៊ីវិលស្លាប់ក្នុងការវាយប្រហារតាមជើងអាកាសនិង
បាញ់កាំភ្លើងធំរបស់កងទ័ពទួរគីនៅប៉ែកខាងជើងស៊ីរី នាព្រឹកថ្ងៃទី២៨ សីហា បាន
កើនឡើងយ៉ាងហោចណាស់៤០នាក់។តាមអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី
(SOHR) ថា មានបន្ថែមជនស៊ីវិលយ៉ាងហោចណាស់២០នាក់ត្រូវស្លាប់និង២៥នាក់
ទៀតរងរបួសក្នុងការវាយប្រហារតាមជើងអាកាសរបស់ទួរគីនៅភូមិ Al-Amarneh។
ព័ត៌មានមុននោះឲ្យដឹងថា ជនស៊ីវិលយ៉ាងហោចណាស់២០នាក់និង ៥០នាក់ទៀត
រងរបួសក្នុងការបាញ់កាំភ្លើងធំនិងវាយប្រហារតាមជើងអាកាស របស់ទួរគីនៅ
Jeb el-Kussa ជាភូមិមួយនៅប៉ែកខាងត្បូងក្រុង Jarablus៕

ប្រតិកម្មទៅវិញ