យុទ្ធនាការម៉ោងផែនដី២០១៦៖សកម្មភាពមានអត្ថន័យធំធេង

Chia sẻ
(VOVworld)-នាយប់ថ្ងៃទី១៩មិនា នៅខេត្តក្រុងច្រើនទូទាំងប្រទេសវៀតណាម បានប្រព្រឹត្តទៅព្រឹត្តិការណ៍ម៉ោងផែនដី២០១៦ដោយប្រធានបទ

យុទ្ធនាការម៉ោងផែនដី២០១៦៖សកម្មភាពមានអត្ថន័យធំធេង - ảnh 1
ទិដ្ឋភាពជួយជ្រោមជ្រែងម៉ោងផែនដីនៅទីក្រុងហាណូយ


(VOVworld)-នាយប់ថ្ងៃទី១៩មិនា នៅខេត្តក្រុងក្នុងទូទាំងប្រទេសវៀតណាម បានប្រព្រឹត្តទៅព្រឹត្តិការណ៍ម៉ោងផែនដី២០១៦។នៅទីក្រុងហាណូយ ព្រឹត្តិការណ៍ នេះទាក់ទាញការចូលរួមរបស់សិស្សានុសិស្សនិងអ្នកស្ម័គចិត្តទូទាំងទីក្រុងរាប់
ពាន់នាក់។​នៅវេលាម៉ោង៨យប់៣០នាទីនៅទីក្រុងហាណូយបានប្រារព្វពិធី បិទភ្លើងជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៦។ ថ្លែងមតិក្នុងពិធី
លោក Nguyen Doan Toan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ
បានសង្កត់ធ្ងន់ថា៖

        “ជួយជ្រោមជ្រែងម៉ោងផែនដីឆ្នាំ២០១៦នេះ ទីក្រុងហាណូយរួមជាមួយ ខេត្តក្រុងនានាទូទាំងប្រទេសបានបិទភ្លើងនិងឧបករណ៍អគ្គីស​នី មិនចាំបាច់
ក្នុងរយៈពេល១ម៉ោង។​តាងនាមថ្នាក់ដឹកនាំទីក្រុងហាណូយ ខ្ញុំសូម អំពាវ នាវប្រជាជនគ្រប់ជាន់ថ្នាក់ សហគមន៍អង្គភាពអាជីវកម្ម អង្គការ​បុគ្គល់ លើ ទីក្រុងជួយជ្រោមជ្រែងកម្មវិធីនេះដោយសកម្មភាពជាក់ស្តែង​មានអត្ថន័យការ
ពារ បរិស្ថាននិងម្ចាស់ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ”៕

ប្រតិកម្មទៅវិញ