យុទ្ធនាការ "Save The Ocean" រៃអង្គាសថវិកាអភិរក្សបរិស្ថានរស់នៅរបស់​អណ្តើក​សមុទ្រ

Chia sẻ
(VOVWORLD) - ប្រតិភូត្រូវបានទស្សនា និងស្វែងយល់អំពីសកម្មភាពអភិរក្សអណ្តើកសមុទ្រនៅ Hon Bay Canh បន្ទាប់មករួមជាមួយកម្លាំង ការពារព្រៃ - គណៈគ្រប់គ្រងឧទ្យានជាតិ Con Dao ធ្វើការដោះលែងកូនអណ្តើកទៅបរិស្ថានសមុទ្រ។
យុទ្ធនាការ "Save The Ocean" រៃអង្គាសថវិកាអភិរក្សបរិស្ថានរស់នៅរបស់​អណ្តើក​សមុទ្រ - ảnh 1ប្រតិភូរួមដំណើរជាមួយយុទ្ធនាការ "Save The Ocean" បានប្រលេងកូនអណ្តើកចូលទៅក្នុងបរិស្ថានសមុទ្រ។ រូបថត៖ TTXVN

នាថ្ងៃទី ៨ ខែវិច្ឆិកា នៅតំបន់ Cat Lon-Hon Bay Canh ខេត្ត Ba Ria-Vung Tau បានប្រព្រឹត្តិទៅយុទ្ធនាការ "Save The Ocean" ដើម្បីរៃអង្គាសថវិកាសម្រាប់អភិរក្សបរិស្ថានរស់នៅសម្រាប់អណ្តើកសមុទ្រ ព្រមទាំងផ្សព្វផ្សាយសារឆ្ពោះទៅអនាគតអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់ប្រព័ន្ធអេកូឡូស៊ីអណ្តើកសមុទ្រផងដែរ។

ក្នុងកម្មវិធី ប្រតិភូត្រូវបានទស្សនា និងស្វែងយល់អំពីសកម្មភាពអភិរក្សអណ្តើកសមុទ្រនៅ Hon Bay Canh បន្ទាប់មករួមជាមួយកម្លាំង ការពារព្រៃ - គណៈគ្រប់គ្រងឧទ្យានជាតិ Con Dao ធ្វើការដោះលែងកូនអណ្តើកទៅបរិស្ថានសមុទ្រ។ សកម្មភាពនេះរួមចំណែកផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងនឹងទំនួលខុសត្រូវរបស់មនុស្សម្នាក់ៗ ក្នុងការរួមដៃគ្នាអភិរក្សអណ្តើកសមុទ្រនិយាយដោយឡែក និងអភិរក្សបរិស្ថានរស់នៅរបស់អណ្តើកនិយាយរួមផងដែរ៕

ប្រតិកម្មទៅវិញ