យកបច្ចេកវិទ្យានិងការច្នៃប្រឌិតធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍក្នុងដំណាក់កាលខាងមុខ

Chia sẻ

(VOVWORLD) - លោក Nguyen Manh Hung រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍បាន លើកឡើងដំណោះស្រាយសំខាន់ចំនួន៤ ដែលក្នុងនោះដំណោះស្រាយស្នូលគឺ ការធ្វើម្ចាស់នៃបច្ចេកវិទ្យាផលិតកម្ម “Make in Vietnam” ឆ្ពោះទៅរកការបង្កើត សហគ្រាសបច្ចេកវិទ្យាឌីជីថលវៀតណាមដែលមានសមត្ថភាពស្មើនឹងពិភព លោក។

នៅក្នុងកិច្ចពិភាក្សាអំពីឯកសារនៃមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយ និស្តវៀតណាម ប្រតិភូជាច្រើនបានចាត់ទុកថា ដើម្បីប្រែក្លាយវៀតណាមទៅជា ប្រទេសអភិវឌ្ឍន៍តាមទិសសង្គមនិយមដោយមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥នោះ ទំនងជាមិនអាចរក្សាគំរូកំណើន ផ្អែកលើដើមទុននិងពលករដូចពីមុនបានឡើយ ប៉ុន្តែត្រូវអភិវឌ្ឍខឿនសេដ្ឋកិច្ចផ្អែកលើចំណេះដឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យានិង ការច្នៃប្រឌិត ហើយត្រូវដេញទាន់ការអភិវឌ្ឍនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤។  
យកបច្ចេកវិទ្យានិងការច្នៃប្រឌិតធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍក្នុងដំណាក់កាលខាងមុខ  - ảnh 1លោក Nguyen Manh Hung រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍។
(រូបថត៖ dangcongsan.vn)
លោក Nguyen Manh Hung រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍បាន លើកឡើងដំណោះស្រាយសំខាន់ចំនួន៤ ដែលក្នុងនោះដំណោះស្រាយស្នូលគឺ ការធ្វើម្ចាស់នៃបច្ចេកវិទ្យាផលិតកម្ម “Make in Vietnam” ឆ្ពោះទៅរកការបង្កើត សហគ្រាសបច្ចេកវិទ្យាឌីជីថលវៀតណាមដែលមានសមត្ថភាពស្មើនឹងពិភព លោក។ លោករដ្ឋមន្រ្តី Nguyen Manh Hung មានប្រសាសន៍ថា៖ “ដោយមានចំនួនសហគ្រាសបច្ចេកវិទ្យាឌីជីថលយ៉ាងច្រើនសន្ធឹកសន្ធាប់ វៀត ណាមមានលក្ខណៈគ្រប់គ្រាន់ដើម្បីកសាងនិងធ្វើជាម្ចាស់នៃប្រព័ន្ធអេកូឡូស៊ី ផលិតផលនិងសេវាកម្មឌីជីថល។ នេះជាបុព្វបទដ៏រឹងមាំសម្រាប់បង្កើតឡើង ឧស្សាហកម្មគ្មានផ្សែងមួយ ដោយមានមាតិកាសារធាតុប្រផេះខ្ពស់ កំណើន រហ័សនិងប្រកបដោយចីរភាព។ កម្មវិធី Make in Vietnam មានចំណុចស្នូលគឺ ការស្រាវជ្រាវផលិតឧបករណ៍ 5G IoT ទូរស័ព្ទឆ្លាតវៃ និងផ្លាតហ្វមបម្រើការងារ ផ្លាស់ប្ដូរឌីជីថលរបស់ប្រទេសជាតិ។ សហគ្រាសវៀត ណាមនឹងផ្ទេរប្ដូរពីការ ដំឡើងកែច្នៃទៅការអភិវឌ្ឍផលិតផលដោយផ្ទាល់ខ្លួន។ កម្មវិធីផ្លាស់ប្ដូរ ឌីជីថល និង “Make in Vietnam” នឹងជាមាគ៌ាត្រឹមត្រូវនិងចីរភាពបំផុតដើម្បីលើកកម្រិត និងនាំផលិតផល Make in Vietnam ជ្រៀតចូលបណ្ដាទីផ្សារបរទេស”។
ក្រោមមូលបទ “ពង្រីកសក្ដានុភាព ប្រៀបខ្លាំងនៃតំបន់ អភិវឌ្ឍតំបន់ដី សណ្ដទន្លេ Cuu Long ប្រកបដោយចីរភាពនិងបន្សាំទៅនឹងការប្រែប្រួលអាកាស ធាតុ” លោក Phan Van Mai លេខាគណៈកម្មាធិការបក្សខេត្ត Ben Tre បាន អះអាងថា តំបន់ដីសណ្ដទន្លេ Cuu Long មានកត្តាចាំបាច់ទាំងអស់ដើម្បីក្លាយ ទៅជាតំបន់សេដ្ឋកិច្ចមួយក្នុងចំណោមតំបន់សេដ្ឋកិច្ចសំខាន់បំផុតរបស់ប្រទេសជាតិទាំងមូល។ លោកបានឲ្យដឹងថែមទៀតថា៖ “ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ចាប់ពីការចិញ្ចឹម ការ នេសាទ ការកែច្នៃជលផល រហូតដល់ការអភិវឌ្ឍថាមពលស្អាត ឧស្សាហកម្មដឹក ជញ្ជូន ទេសចរណ៍ ពាណិជ្ជកម្ម និងសេវាកម្មក្នុងបរិបទនៃការប្រែប្រួលអាកាស ធាតុ។ ការអភិវឌ្ឍសេដ្ឋកិច្ចជលផល និងថាមពលស្អាតត្រូវបានចាត់ទុកជាយុទ្ធ សាស្ត្រដើម្បីប្រែក្លាយហានិភ័យបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ទៅជា កាលានុវត្តភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”៕

ប្រតិកម្មទៅវិញ