|
រដ្ឋមន្ត្រីស្តីទីក្រសួងគមនាគមន៍ របស់ម៉ាឡេស៊ី លោក Hishammuddin Hussein (Image: Vietnam+) |
(VOVworld) – រដ្ឋមន្ត្រីក្រសួងការពារប្រទេសនិងជារដ្ឋមន្ត្រីស្តីទីក្រសួងគមនាគមន៍
របស់ម៉ាឡេស៊ី លោក Hishammuddin Hussein បានឲ្យដឹងថា៖ ប្រទេសនេះនឹងពិភាក្សា
ជាមួយបណ្ដាដៃគូអន្តរជាតិអំពីការអនុវត្តមធ្យោបាយដែលមានសមត្ថភាពស្វែងរក
នៅ លើតំបន់សមុទ្រជ្រៅដែលយន្តហោះ MH-370 បានបាត់ខ្លួន។ ក៏តាមរដ្ឋមន្ត្រី
Hishammuddin បានឲ្យដឹងទៀតថា៖ ក្រុមស៊ើបអង្កេតអន្តរជាតិរួមមានតំណាងនៃ
គណៈកម្មាធិការ សុវត្ថិភាពគមនាគមន៍ជាតិអាមេរិក (NTSB) ស្ថាប័នស៊ើបអង្កេត
ឧប្បរទ្ទវហេតុអាកាសចរណ៍អង់គ្លេស (AABIB) ជាដើម។ ភារកិច្ចរបស់ក្រុមស៊ើប
អង្កេតអន្តរជាតិគឺសំដៅវាយតំលៃធ្វើការស៊ើបអង្កេតនិងនាំចេញសេចក្តីសន្និដ្ឋាន
អំពីការបាត់ខ្លួននៃយន្តហោះ MH-370។ គិតដល់ពេលនេះ យុទ្ធនាការស្វែងរក
យន្តហោះបាត់ខ្លួនរបស់ម៉ាឡេស៊ីនៅជួបការលំបាកជាច្រើនដោយសារមិនទាន់
មានសញ្ញាថ្មីណាមួយឡើយ៕