ម៉ាឡេស៊ី​បាន​ដាក់​ពាក្យ​សុំ​ចូល​រួម BRICS

Chia sẻ
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន Bernama របស់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ២៨ ខែកក្កដា បានដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានឲ្យដឹងថា ប្រទេសនេះបានដាក់ពាក្យសុំចូលរួមក្រុមខឿនសេដ្ឋកិច្ចទើបលេចចេញថ្មីជូរមុខនៅលើពិភពលោក (BRICS) ទៅកាន់ប្រទេសរុស្ស៊ី ដែលកំពុងកាន់តំណែងជាប្រធានប្តុរវែនរបស់ BRICS ។ 

ក្នុងលិខិតនោះ ម៉ាឡេស៊ីបានបង្ហាញឆន្ទៈក្នុងការចូលរួមក្រុមនេះ ក្នុងនាមជាប្រទេសសមាជិក ឬដៃគូយុទ្ធសាស្ត្រ។

ម៉ាឡេស៊ី​បាន​ដាក់​ពាក្យ​សុំ​ចូល​រួម BRICS - ảnh 1ទង់ជាតិនៃបណ្តាប្រទេសសមាជិក BRICS។ រូបថត៖ TTXVN

នាថ្ងៃដដែលនោះ ក្រសួងការបរទេសម៉ាឡេស៊ីបានចេញសេចក្តីប្រកាសមួយដោយនិយាយថា រុស្ស៊ីបានសន្យាគាំទ្រចំពោះការចូលរួមរបស់ម៉ាឡេស៊ីនៅក្នុងប្លុកនេះ។ យោងតាមសេចក្តីប្រកាស ការសន្យាខាងលើត្រូវបានបញ្ជូនដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅក្នុងជំនួបសម្តែងការគួរសមក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់លោក Lavrov ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅថ្ងៃទី ២៧ និង ២៨ ខែកក្កដា។ នាយករដ្ឋមន្ត្រី Anwar និងលោក Lavrov បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរយូរអង្វែងរវាងម៉ាឡេស៊ី និងរុស្ស៊ី៕

ប្រតិកម្មទៅវិញ