មហោស្រពវប្បធម៌វៀតណាម - ឆែកជាលើកដំបូងនៅ Plzen |
|
នាថ្ងៃទី ២ ខែមិថុនា នៅទីក្រុង Plzen នៃសាធារណៈរដ្ឋឆែក បានប្រព្រឹត្តិទៅមហោស្រពវប្បធម៌វៀតណាម - ឆែក ដោយប្រធានបទ “ជំរាបសួរ ទីក្រុងហាណូយ”។ ដោយមានសកម្មភាពដ៏វិសេសវិសាលជាច្រើន មហោស្រពនេះ បានបន្យល់ទុក នូវ ចំណាប់អារម្មណ៍ យ៉ាងជ្រាលជ្រៅជាច្រើន សម្រាប់ប្រជាជននៃសាធារណរដ្ឋឆែក និងភ្ញៀវទេសចរអន្តរជាតិ។ នេះគឺជាលើកដំបូងហើយ ដែលមហោស្រពវប្បធម៌វៀតណាម និងសាធារណរដ្ឋឆែកដែលមានទ្រង់ទ្រាយធំបានប្រព្រឹត្តិទៅនៅ ទីក្រុង Plzen។
មហោស្រពលើកនេះបានតាំងបង្ហាញស្តង់ទំនិញរាប់សិបស្តង់ ដោយឧទ្ទេសនាមអំពីម្ហូបអាហារប្រពៃណីនៃប្រទេសទាំងពីរ រួមទាំងផលិតផលដ៏វិវិសេសវិសាលរបស់វៀតណាម។ លើសពីនេះទៅទៀត មហោស្រពនេះក៏បានប្រារព្ធឈុតសម្ដែងតន្ត្រី របាំរបស់ប្រទេសទាំងពីរ ល្បែងប្រជាប្រិយសំរាប់កុមារ និងពិព័រណ៍រូបថតអំពីទឹកដី មនុស្សវៀតណាម។ អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Sinh ប្រធានសមាគនជនវៀតណាមនៅខេត្ត Plzen និងជាប្រធានគណៈចាត់តាំងមហោស្រពបានឲ្យដឹងថា៖
"ខ្ញុំសង្ឃឹមថា មហោស្រពនេះនឹងនាំមកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរសម្រាប់ទាំងប្រជាជនវៀតណាម និងប្រជាជនឆែក។ ខ្ញុំមានគោលបំណងថា តាមរយៈមហោស្រពនេះ ប្រជាជនឆែកនឹងយល់ដឹងបន្ថែមអំពីលក្ខណៈវប្បធម៌ប្រពៃណីរបស់ប្រជាជនវៀតណាមផងដែរ"៕