|
មហោស្រពយុវជនវៀតណាម-ចិនលើកទី២ (VOV) |
Vovworld-មហោស្រពយុវជនវៀតណាម-ចិនលើកទី២បានប្ររព្ធឡើងនៅ
ប្រទេសចិន។ ចូលរួមមហោស្រព ភាគីវៀតណាមមានប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan ភាគីចិនមាន
អនុប្រធានរដ្ឋចិនលោក Li Yuanchao និងដំណាងយុវជនជិត១ម៉ឺននាក់នៃប្រទេស
ទាំងពីរ។ ថ្លែងមតិនៅមហោស្រព ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ
វៀតណាមលោក Nguyen Thien Nhan បានលើកច្បាស់ថា៖
“យុវជនជាអនាគតនៃប្រទេសជាតិ។ ប្រសិនបើយុវជននៃប្រទេសជិតខាងទាំង
ពីរយល់ដឹងគ្នាគោរព សហប្រតិបត្តិការសាមគ្គីក្នុងអតីតកាល ជាមួយទិសស្លោក
អក្សរ១៦និងល្អ៤ឆ្ពោះទៅអនាគតនោះ ពិតប្រាកដថាប្រជាជននៃប្រទេសទាំងពីរ
នឹងសុភមង្គលកិច្ចការកសាងលទ្ធិសង្គមនិយមនឹងជោគជ័យ។ ខ្ញុំជឿជាក់ថា ជំនួប
ប្រាស្រ័យនេះនឹងជាឱកាសដើម្បីបណ្ដាមិត្តជិតស្និទ្ធយល់ដឹងគ្នាទៅវិញទៅមកថែម
ទៀត ក្រោយពេលត្រឡប់ទៅប្រទេសវិញ យុវជនម្នាក់ៗនឹងជាឯកអគ្គរដ្ឋទូតសុឆ័ន្ទះ
និងវប្បធម៍នៅប្រទេសរៀងៗខ្លួន។”
|
ជំនួបប្រាស្រ័យនេះនឹងជាឱកាសដើម្បីបណ្ដាមិត្តជិតស្និទ្ធយល់ដឹងគ្នាទៅវិញទៅមកថែមទៀត (VOV) |
វាយតំលៃខ្ពស់ការដែលរៀបចំមហោស្រពយុវជនចិន-វៀតណាមលើកទី២
លោក Li Yuanchao អនុប្រធានរដ្ឋចិនមានបំណងយុវជននៃប្រទេសទាំងពីរចិន-វៀតណាមជ្រួតជ្រាបយ៉ាងជ្រាលជ្រៅក្តីសង្ឃឹមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រួមគ្នាបង្កើតឡើងអនាគតដ៏ល្អប្រសើរសំរាប់ប្រជាជននៃប្រទេសទាំងពីរក្នុងការ
ខំប្រឹងប្រែងជំរុញចំណងមិត្តភាពចិន-វៀតណាម កសាងលទ្ធិសង្គមនិយមនៃ
ប្រទេសទាំងពីរ។ ជាលើកដំបូងបានចូលរួមមហោស្រព Liu Xue Hua និស្សិតនៅ
ទីក្រុង Nanning បានឲ្យដឹងថា៖
“បណ្ដាមិត្តយុវជនវៀតណាមកក់ក្តៅណាស់។ ខ្ញុំបានឃើញថា មហោស្រពនេះមានអត្ថន័យដ៏ធំធេងណាស់ រួមចំណែកទៅក្នុងទំនាក់ទំនងមិត្តភាពរវាងយុវជននៃប្រទេសទាំងពីរនិងធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ
ជាងទៀត។”
ក្នុងឱកាសនេះដែរ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធាន
រដ្ឋចិនលោក Xi JinPing បានផ្ញើរសំបុត្រអប់អរសាទមហោស្រពនិងយុវជននៃ
ប្រទេសទាំងពីរ៕