មហោស្រពផ្លែឈើ និងផលិតផល OCOP វៀតណាមនៅ ឆ្នាំនេះ មានស្តង់ទំនិញចំនួនជាង ៣២០ របស់អង្គការ អាជីវកម្ម និងសហករណ៍មកពីខេត្ត ក្រុងចំនួន ៥៥នៅទូទាំងប្រទេស បាននាំមកនូវផលិតផលកសិកម្មយ៉ាងសម្បូរបែប ដែលមានលក្ខណៈពិសេសនៃតំបន់នីមួយៗ។ មហោស្រពលើកនេះបានបង្កើតឡើងឱកាសសម្រាប់កសិករ សហគ្រាស និងសហករណ៍នៅទូទាំងប្រទេស ដើម្បីជួបជុំគ្នា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ក៏ដូចជាផ្សព្វផ្សាយអំពីសក្តានុពលនិងឱកាស ដើម្បីជំរុញថែមទៀតនូវសកម្មភាពលើកកម្ពស់ពាណិជ្ជកម្ម ឧទ្ទេសនាម និងតភ្ជាប់ទីផ្សារប្រើប្រាស់ផលិតផលកសិកម្ម។ លោក Nguyen Thanh Cong អនុប្រធានគណកម្មាធិការប្រជាជនខែត Son La បានឲ្យដឹងថា៖ “មហោស្រពលើកនេះទទួលបានជោគជ័យដ៏អស្ចារ្យណាស់។ បណ្តាខ្លឹមសារ និងកម្មវិធីដែលបានដាក់ចេញ រហូតមកដល់ពេលនេះត្រូវបានបញ្ចប់ហើយ។ ទីពីរ គុណភាពនៃមហោស្រពផ្លែឈើនិងផលិតផល OCOP ឆ្នាំនេះ ត្រូវបានវាយតម្លៃខ្ពស់ ទាំងស្មារតីនិងទំនួលខុសត្រូវរបស់អង្គការ បុគ្គល និងអង្គភាពក្នុងគណៈកម្មាធិការដឹកនាំការរៀបចំព្រឹត្តិការណ៍; ទាំងស្មារតីសោមនស្សរីករាយរបស់អង្គភាពដែលចូលរួមនិងការរំភើបចិត្តរបស់ប្រជាជន បណ្តាជនជាតិ ភាគតិចនៅខេត្ត Son La សុទ្ធតែបានរួមចំណែកដល់ជោគជ័យក្នុងព្រឹត្តិការណ៍នេះ”៕