មហោស្រពជួបប្រាស្រ័យនិស្សិតវៀតណាម-ឡាវ-កម្ពុជា

Chia sẻ
(VOV) – មហោស្រពជួបប្រាស្រ័យនិស្សិតវៀតណាម
-ឡាវ-កម្ពុជា ដែលកំពុងរៀនសូទ្រនៅខេត្ត Khanh
Hoa ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅ
នាព្រឹកថ្ងៃទី ២៦ ឧសភា។
(VOV) – មហោស្រពជួបប្រាស្រ័យនិស្សិតវៀតណាម ឡាវ កម្ពុជា ដែលកំពុង
រៀនសូទ្រនៅខេត្ត Khanh Hoa ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅ នាព្រឹក
ថ្ងៃទី ២៦ ឧសភា។ នេះគឺជាសកម្មភាពអបអរសាទ ឆ្នាំមិត្តភាព វៀតណាម–ឡាវ
វៀតណាម–កម្ពុជា។ នៅមហោស្រពនេះ និស្សិត ចំនួនជិត ៥០០ នាក់មកពី
ប្រទេសចំនួន ៣ បានឧទ្ទេសនាមបណ្ដាអត្តសញ្ញាណ វប្បធម៌ប្រពៃណី វិសេស
វិសាលរបស់ប្រជាជាតិខ្លួន។ Phonglam Phayphanthavong និស្សិតឡាវមួយរូបដែល
កំពុងរៀនសូទ្រនៅ សាលានាយទាហានកងទ័ពជើងអាកាសវៀតណាមបានសម្តែង
ថា៖ “ការជួបប្រាស្រ័យនេះដ៏សប្បាយរីករាយណាស់។ ខ្ញុំគិតថា៖ ក្នុងរយៈពេល រៀនសូទ្រនៅវៀតណាម ខ្ញុំយល់ដឹងអំពីទំនាមទំលាប់វៀតណាមទឹកដីវៀតណាម មនោសញ្ចេតនារបស់ជនវៀតណាមលៃទុកឲ្យជនបរទេស ដូចជាយើងខ្ញុំ។លោកគ្រូអ្នកគ្រូកម្មាភិបាលនៅសាលាជានិច្ចកាលយកចិត្តទុកដាក់ ជួយឧបត្ថម្ភ
និងបង្ក លក្ខណៈងាយស្រួល សំរាប់ដំណើរការរៀនសូទ្ររបស់យើងខ្ញុំនៅវៀតណាម៕”

មហោស្រពជួបប្រាស្រ័យនិស្សិតវៀតណាម-ឡាវ-កម្ពុជា  - ảnh 1
មហោស្រពជួបប្រាស្រ័យនិស្សិតវៀតណាម-ឡាវ-កម្ពុជា (Image: Internet)

ប្រតិកម្មទៅវិញ