មហោស្រព Trang An តភ្ជាប់បេតិកភណ្ឌ បានប្រព្រឹត្តិទៅ​ជាលើកដំបូងនៅខេត្ត​ Ninh Binh

Chia sẻ
(VOVWORLD) - “មហោស្រព Trang An តភ្ជាប់បេតិកភណ្ឌ - Ninh Binh ឆ្នាំ ២០២២” ក្រោមប្រធានបទ “Hoa Lu រុងរឿង រាប់ពាន់ឆ្នាំ” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ - ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុង Ninh Binh ។ មហោស្រពនេះគឺជាសកម្មភាពជាក់ស្តែងដើម្បីជួយជ្រោមជ្រែងទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (ថ្ងៃទី ២៣ ខែវិច្ឆិកា) ។ 
មហោស្រព Trang An តភ្ជាប់បេតិកភណ្ឌ បានប្រព្រឹត្តិទៅ​ជាលើកដំបូងនៅខេត្ត​ Ninh Binh - ảnh 1មហោស្រព Trang An តភ្ជាប់បេតិកភណ្ឌ - Ninh Binh ឆ្នាំ ២០២២។ (រូបថត៖ VGP/Thùy Linh)

យោងតាមលោក Nguyen Manh Cuong ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត Ninh Binh បានឲ្យដឹងថា តាមរយៈការរៀបចំមហោស្រពលើកនេះ ខេត្ត Ninh Binh មានគោលបំណងធ្វើឱ្យមហោស្រពនេះក្លាយជាពាណិជ្ជសញ្ញាវប្បធម៌ និងទេសចរណ៍របស់ខ្លួន៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក Ninh Binh បានរៀបចំសកម្មភាព និងព្រឹត្តិការណ៍ជាច្រើន ដោយមានគោលបំណងនាំវិស័យទេសចរណ៍របស់ខេត្ត Ninh Binh ក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ។ ដោយមានគោលបំណងអភិរក្សនិងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌ ដើម្បីតភ្ជាប់និងរីកសាយភាយជាមួយគ្នា ឆ្នាំនេះ  Ninh Binh បានរៀបចំមហោស្រពជាលើកដំបូង ដូច្នេះយើងសង្ឃឹមថា ភាពជោគជ័យនៃមហោស្រពលើកទី ១ នេះ នឹងបង្កើតសន្ទុះដើម្បីខេត្ត Ninh Binh បន្តរៀបចំមហោស្រពនេះ ឱ្យក្លាយជាពាណិជ្ជសញ្ញាវប្បធម៌របស់ ខេត្ត Ninh Binh និយាយដោយឡែក និងរបស់វៀតណាមនិយាយរួម”។

មហោស្រពលើកនេះក៏មានការចូលរួមពីគណៈប្រតិភូសិល្បៈខេត្ត Udomxay (ឡាវ) និងការចូលរួមរបស់បវរកញ្ញា ចំនួន ៧១ តំណាងឲ្យប្រទេស / តំបន់ដែនដីចំនួន ៧១ ដែលធ្លាប់បានចូលរួមការប្រកួតបវរកញ្ញាទេសចរណ៍ពិភពលោក៕

 

ប្រតិកម្មទៅវិញ