មហាសន្និបាតអង្គការសហប្រជាជាតិពិភាក្សាអំពីការប្រើប្រាស់​សិទ្ធិ​វេតូនៅក្រុមប្រឹក្សាសន្តិសុខ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៣ ខែមេសា មហាសន្និបាតអង្គការសហប្រជាជាតិ បានពិភាក្សាអំពីការប្រើប្រាស់សិទ្ធិវេតូរបស់សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ (UNSC) ។

កាយវិការនេះ ត្រូវបានធ្វើឡើងមុនពេលប្រារព្ធខួប ២ឆ្នាំនៃមហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តលើសេចក្តីសម្រេចចិត្តស្តីពីបញ្ហាខាងលើ ដែលកំណត់ថា ប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ (រួមមានអង់គ្លេស បារាំង រុស្ស៊ី អាមេរិក និងចិន) នៅពេលប្រើប្រាស់សិទ្ធិវេតូលើការសម្រេចរបស់ក្រុមប្រឹក្សា នឹងត្រូវពន្យល់នៅក្នុងមហាសន្និបាត។ សេចក្តីសម្រេចចិត្តរនេះត្រូវបានរំពឹងថានឹងបង្កើនតម្លាភាពរបស់ក្រុមប្រឹក្សាសន្តិសុខ និងធ្វើឱ្យប្រទេសដែលមានសិទ្ធិវេតូ ត្រូវការប្រុងប្រយ័ត្នជាង នៅពេលប្រើប្រាស់សិទ្ធិនេះ។

មហាសន្និបាតអង្គការសហប្រជាជាតិពិភាក្សាអំពីការប្រើប្រាស់​សិទ្ធិ​វេតូនៅក្រុមប្រឹក្សាសន្តិសុខ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រូបថត៖ AFP/TTXVN

ប្រធានមហាសន្និបាតអ.ស.ប លោក Dennis Francis បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក្នុងពិភពលោកនាបច្ចុប្បន្ន រួមជាមួយនឹងវិបត្តិដែលកំពុងកើតមាន ទាមទារឱ្យមានសកម្មភាពនិងការសម្រេចចិត្តជាបន្ទាន់  ការប្រើប្រាស់សិទ្ធិវេតូដោយមិនមានភាពអត់ធ្មត់ មិនត្រឹមតែបង្កភាពជាប់គាំងនៅក្នុងអង្គការនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរារាំងអង្គការសហប្រជាជាតិពីការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាសន្តិភាព និងសន្តិសុខ។

នៅក្នុងសម័យពិភាក្សានេះ តំណាងការទូតនៃប្រទេសជាច្រើនបានចង្អុលបង្ហាញថា សិទ្ធិវេតូត្រូវបានប្រើប្រាស់ ៦ ដងក្នុងរយៈពេល ៦ ខែទាក់ទងនឹងបញ្ហាប៉ាឡេស្ទីន និងជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។ កាលពីសប្តាហ៍មុន អាមេរិកបានវេតូការគាំទ្រប៉ាឡេស្ទីនឲ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។ ឯកអគ្គរដ្ឋទូតមួយចំនួនក៏បានអំពាវនាវឱ្យមានកំណែទម្រង់ជាបន្ទាន់នូវក្រុមប្រឹក្សាសន្តិសុខ ដើម្បីដាក់កំហិតបន្ថែមទៀត ឬសូម្បីតែលុបបំបាត់សិទ្ធិវេតូ៕

ប្រតិកម្មទៅវិញ