មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័ត​លើ​សេចក្តីសម្រេច​ចិត្ត ប្រឆាំងនឹងការ​រើស​អើង​​សាសនាអ៊ីស្លាម

Chia sẻ
(VOVWORLD) - ដោយមានសំឡេងគាំទ្រចំនួន ១១៥សំឡេង គ្មានសំឡេងប្រឆាំង និងសំឡេងអនុប្បវាទ ចំនួន ៤៤ សំឡេង មហាសន្និបាតអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី ១៥ ខែមីនា (ម៉ោងនៅអាមេរិក) បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីវិធានការប្រឆាំងនឹងការរើសអើងសាសនាអ៊ីស្លាម។ សេចក្តីសម្រេចចិត្តនេះត្រូវបានអនុម័តចំនឹងទិវាអន្តរជាតិប្រឆាំងនឹងការរើសអើងសាសនាអ៊ីស្លាម។

សេចក្តីសម្រេចចិត្តដែលដាក់ជូនដោយប្រទេសប៉ាគីស្ថាន បានថ្កោលទោសការញុះញង់ឱ្យមានការរើសអើង ការស្អប់ខ្ពើម ឬអំពើហឹង្សាប្រឆាំងនឹងសាសនិកអ៊ីស្លាម ដែលបានបង្ហាញដោយការកើនឡើងនៃចំនួនការប្រមាថលើគម្ពីរកូរ៉ាន និងការវាយប្រហារលើវិហារអ៊ីស្លាម ក៏ដូចជាទង្វើមិនទទួលស្គាល់សាសនា គំរូអវិជ្ជមាន ការស្អប់ខ្ពើម និងអំពើហឹង្សាប្រឆាំងនឹងអ្នកកាន់សាសនាអ៊ីស្លាម។

មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័ត​លើ​សេចក្តីសម្រេច​ចិត្ត ប្រឆាំងនឹងការ​រើស​អើង​​សាសនាអ៊ីស្លាម - ảnh 1មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តប្រឆាំងនឹងការរើសអើងសាសនាអ៊ីស្លាម នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

សេចក្តីសម្រេចចិត្តនេះ បានអំពាវនាវឱ្យប្រទេសសមាជិកអង្គការសហប្រជាជាតិចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការមិនទទួលស្គាល់សាសនា ទស្សនៈអវិជ្ជមាន ការស្អប់ខ្ពើម ការញុះញង់ឱ្យមានអំពើហិង្សា និងអំពើហឹង្សាលើប្រជាជនកាន់សាសនាអ៊ីស្លាម និងហាមឃាត់ការញុះញង់ឱ្យមានអំពើហឹង្សា និងអំពើហឹង្សាលើមនុស្សដោយសារតែសាសនា ឬជំនឿរបស់ពួកគេ។

សេចក្តីសម្រេចចិត្តនេះក៏បានអំពាវនាវដល់សមាជិកអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ជំរុញការសន្ទនារវាងសាសនា វប្បធម៌ និងអរិយធម៌ ឲ្យគោរពនិងទទួលយកភាពខុសគ្នា គោរពភាពចម្រុះនៃសាសនានិងវប្បធម៌ ការរួមរស់ដោយសន្តិភាព ការគោរពសិទ្ធិមនុស្ស ហើយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃពាក្យសំដីស្អប់ខ្ពើម៕

ប្រតិកម្មទៅវិញ