|
មហាសន្និបាតសមាគមយុវជននិស្សិតវៀតណាមនៅជប៉ុន (VOV) |
Vovworld-សមាគមយុវជននិស្សិតវៀតណាមនៅជប៉ុន (VYSA) នាថ្ងៃទី១៩មករាបានរៀបចំមហាសន្និបាតបូកសរុបអាណត្តិ២០១៣-២០១៤ វាយតំលៃអំពីលទ្ធផលដែលទទួលបាននិងឧទ្ទេសនាមគណៈគ្រប់គ្រងថ្មីក៏ដូចជាគោលដៅ
សកម្មភាពជាក់ស្ដែងក្នុងឆ្នាំ២០១៤។ ថ្លែងមតិនៅមហាសន្និបាត ឯកអគ្គរដ្ឋទូត
Doan Xuan Hung បានចាត់ទុកថា រាល់សកម្មភាពជាក់ស្ដែងរបស់ VYSA ដូចជាឧទ្ទេសនាមអំពីវប្បធម៍សិល្បៈសម្រស់ប្រពៃណីរបស់វៀតណាមចំពោះមិត្តភក្តិ
ជប៉ុននិងអន្តរជាតិ បានរួមចំណែកជំរុញដំណើរការជួបប្រាស្រ័យសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាមនិងជប៉ុន។ ឯកអគ្គរដ្ឋទូតបានអះអាងថា ក្នុងរយៈ
ពេលខាងមុខ ស្ថានទូតវៀតណាមប្រចាំនៅជប៉ុននឹងបន្តយកចិត្តទុកដាក់ជួយ
ឧបត្ថម្ភចលនារបស់ VYSA ទាក់ទាញនិងឆ្ពោះទៅសកម្មភាពរបស់ VYSA និងព្រឹត្តិការណ៍ដែលទាក់ទិនដល់ទំនាក់ទំនងនៃប្រទេសទាំងពីរដើម្បីទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុនកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ៕