(VOV)_មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្ស ប្រជាជនកម្ពុជា (CPP)
រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដោយបានចេញ
សេចក្តីថ្លែងការណ៍ ជាមួយការប្តេជ្ញាចិត្ត ខ្ពស់ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ស្វែង
រកប្រជាប្រិយភាពសម្រាប់ប្រកួត ប្រជែងការបោះឆ្នោតឆ្នាំ ២០១៧-២០១៨ខាងមុខ
នេះ។ មហាសន្និបាត ក៏បានបោះឆ្នោតបញ្ចូលសមាជិកថ្មី ៣០៦រូប ទៅក្នុងគណៈ
កម្មាធិការកណ្តាលផងដែរ។នៅក្នុងសន្និសីទកាសែត បន្ទាប់ពីមហាសន្និបាត អ្នកនាំ
ពាក្យនៃCPP រដ្ឋមន្ត្រីក្រសួងព័ត៍មានលោកខៀវកាញ្ញារីទ្ធបានអោយដឹងថា៖ បណ្ដា
សមាជិក សមាជិកាមជ្ឈឹមដែលទើបនឹងបានជ្រើសតាំងនេះ សុទ្ធតែជាអ្នកវ័យក្មេង
មានអាយុក្រោម៥០ ស្មើនឹង៨០%។
|
រដ្ឋមន្ត្រីក្រសួងព័ត៍មានលោកខៀវកាញ្ញារីទ្ធ |
សេចក្ដីប្រកាសពោលខាងលើក៏បានអោយដឹងថា៖ មហាសន្និបាតបានឯកភាព
អនុម័តរបាយការណ៍ស្ដីពី៖សភាពការណ៍រួម ២០១៣-២០១៤ ស្ថានភាពបោះឆ្នោតស
ភា នីតិកាលទី៥ និងទិសដៅរបស់គណបក្សក្នុងឆ្នាំ២០១៥ និងនាពេលខាងមុខនេះ។
សេចក្ដីប្រកាសនេះក៏បានលើកច្បាស់ថា៖ កម្ពុជាបន្តគាំទ្រចំណងសាមគ្គីភាព និង
កិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេស និងអង្គការអន្តរជាតិដើម្បីរួមចំណែកកា
រពារសន្តិភាព ស្ថិភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ៕