​មហាសន្និបាត​វិសាមញ្ញ គណបក្ស​ប្រជាជន

Chia sẻ
គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​មហាសន្និបាត​វិសាមញ្ញ តំណាង​ទូទាំងប្រទេស រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣០, ៣១ ខែមករា ដល់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេនា​ពញា​ចក្រី

(VOV)_គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​មហាសន្និបាត​វិសាមញ្ញ តំណាង​ទូ
ទាំងប្រទេស រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣០, ៣១ ខែមករា ដល់​ថ្ងៃទី​១ ខែកុម្ភៈ
 ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេ
នា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស និង​សម្តេច​អគ្គមហាសេនា
បតី​តេ​ជោ ហ៊ុន សែន អនុប្រធាន​គណបក្ស នៅ​រសៀល​ថ្ងៃទី​៣០ ខែមករា នេះ​។​

​​នៅក្នុង​ឱកាស​បើក មហាសន្និបាត​វិសាមញ្ញ តំណាង​ទូទាំងប្រទេស នៅ​រ
សៀល​ថ្ងៃទី ៣០ ខែមករា នេះ សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន ប្រធាន
កិត្តិយស គណបក្ស​ប្រជាជន​កម្ពុជា និង​អាន​សុន្ទរកថា បើក​មហាសន្និបាត ។
បន្ទាប់មក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អនុប្រធាន​គណបក្ស​
ប្រជាជន​កម្ពុជា រាយការណ៍​ពី​សេចក្តីព្រាង របាយការណ៍ ស្តីពី​សភាពការណ៍​
ទូទៅ ឆ្នាំ ២០១៣-២០១៤ សភាពការណ៍​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ
នីតិកាល​ទី​៥ និង​ទិសដៅ​ភារកិច្ច របស់​គណបក្ស រយៈពេល​បន្ត​។ បន្ទាប់មក
លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រាយការណ៍​អំពី កំណែទម្រង់​ការបោះឆ្នោត ។ 

​នៅក្នុង​មហាសន្និបាត​វិសាមញ្ញ រយៈពេល​៣​ថ្ងៃ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ
ហ៊ុន សែន នឹងធ្វើ​ការណែនាំ និង​ធ្វើ​បទ​អន្តរាគមន៍​ផងដែរ ។ មហាសន្និបាត ក៏​នឹង
​អនុម័ត​លើ​បញ្ហា​មួយចំនួន របស់​មហាសន្និបាត និង​មុន​បិទ​មហាសន្និបាត សម្តេច​
តេ​ជោ ហ៊ុន សែន នឹង​មានមតិ​ណែនាំ និង ផ្តាំផ្ញើ ហើយ​នៅ​ចុងបញ្ចប់ នៃ​មហាសន្និ
បាត​នោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន នឹង​ថ្លែង​សុន្ទរកថា បូកសរុប និង
​បិទ​មហាសន្និបាត​៕ ​

ប្រតិកម្មទៅវិញ