មហាសន្និបាតរបស់បក្សនីមួយៗគឺជាសញ្ញាសំគាល់ប្រវត្តិសាស្ត្រដ៏ អស្ចារ្យមួយរបស់ប្រទេសជាតិ

Chia sẻ
(VOVWORLD) - មហាសន្និបាតរបស់បក្តែងតែជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់បក្សកុម្មុយនិស្តវៀតណាម។ មហាសន្និបាតបក្សនីមួយៗគឺជាសញ្ញាសំគាល់ជាប្រវត្តិសាស្ត្រមិនត្រឹមតែសំរាប់បក្សកុម្មុយនីស្ត វៀតណាមប៉ុណ្ណោះទេ ថែមទាំងសំរាប់ប្រជាជាតិទាំងមូលទៀតផង។ 
មហាសន្និបាតរបស់បក្សនីមួយៗគឺជាសញ្ញាសំគាល់ប្រវត្តិសាស្ត្រដ៏  អស្ចារ្យមួយរបស់ប្រទេសជាតិ - ảnh 1សន្និសីទបង្កើតបក្សកុម្មុយនិស្តវៀតណាមក្នុងឆ្នាំ ១៩៣០ (រូបថត៖baonhandan)

នោះគឺជាការអះអាងរបស់លោកស្រី Nguyen Thi Thu Huong អនុប្រធាននាយកដ្ឋានបណ្ណសារនៃខុទ្ទកាល័យមជ្ឈិមបក្សនៅពេលឆ្លើយបទសម្ភាសទៅកាន់អ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមកាលពីថ្ងៃទី ១៩ ខែមករា។ លោកស្រី Nguyen Thi Thu Huong បានបញ្ជាក់ថានៅក្នុងរាល់សម័យប្រជុំនៃមហាសន្និបាតបក្ស សមាជិកក្នុងគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សដែលត្រូវបានជ្រើសតាំងដោយមហា សន្និបាត ត្រួវតែជាកម្មាភិបាលដែលមានឬទ្ធានុភាពនិងប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រី Nguyen Thi Thu Huong បានឲ្យដឹងថា៖

«គ្រានៅរស់ លោកប្រធានហូជីមិញបាននិយាយថាសាមគ្គីភាព សាមគ្គីភាព នឹងទទួលបាននូវមហាសាមគ្គីភាព, ជោគជ័យ ជោគជ័យ នឹងទទួលបាននូវមហាជោគជ័យ។ បើចង់មានសាមគ្គីភាពប្រជាជាតិទាំងមូលគឺចាំបាច់ត្រូវមានការឯកភាពទទាំងខាងមនោគមវិជ្ជានិងគោលមាគ៌ាផងដែរ។ ខ្ញុំគិតថាគ្មានអនុភាពណាមួយ អាចធ្វើឲ្យបែកបាក់នូវចំណងសាមគ្គីភាពជាធ្លុងមួយរបស់យើងបានទេ។ បើគ្មានសាមគ្គីភាពទេ ប្រទេសមិនអាចអភិវឌ្ឍន៍និងទទួលបាននូវសមិទ្ធិផលដ៏អស្ចារ្យដូចសព្វថ្ងៃនេះបានទេ»៕

ប្រតិកម្មទៅវិញ