លោក Dinh Tien Dung រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ។ (រូបថត៖ VOV) |
ពិភាក្សាអំពីការកសាងនិងធ្វើឲ្យសុក្រិតនូវខឿនហិរញ្ញវត្ថុជាតិតាមទិស ទំនើបដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពនោះ លោក Dinh Tien Dung រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានលើកមតិថា៖ “គោលដៅគឺដល់ឆ្នាំ២០២៥ យើងនឹងសម្រេចរួចរាល់នូវការកសាងរដ្ឋា ភិបាលអេឡិចត្រូនិក រដ្ឋាភិបាលឌីជីថល នៅក្នុងវិស័យសំខាន់ៗដែលពាក់ព័ន្ធ ដល់ហិរញ្ញវត្ថុជាតិ ឬហិរញ្ញវត្ថុសាធារណៈដូចជា វិស័យថវិការដ្ឋ ពន្ធគយ ភាគ ហ៊ុន និងវិស័យគ្រង់គ្រងដើមទុនរបស់រដ្ឋនៅសហគ្រាស”។
ចំណែកឯ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញបានចាត់ទុកថា វៀតណាមចាំបាច់ត្រូវមានយុទ្ធសាស្ត្រអភិវឌ្ឍ សេដ្ឋកិច្ចផ្អែកលើចំណេះដឹង (Knowledged-base economy) ក្នុងដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥។ លោកបានឲ្យដឹងថែមទៀតថា៖ “យុទ្ធសាស្ត្រត្រូវវាយតម្លៃយ៉ាងត្រឹមត្រូវចំពោះស្ថានភាពជាក់ស្ដែង ហើយ កំណត់ឲ្យបានច្បាស់នូវទស្សនៈស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើចំណេះដឹង ក៏ ដូចជាទម្រង់ គោលដៅ ជំហានលោតផ្លោះ និងទិសដៅអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើ ចំណេះដឹង ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅដែលបានដាក់ ចេញផងដែរ។ នៅក្នុងយុទ្ធសាស្ត្រនេះ ចាំបាច់ត្រូវកំណត់ដំណើរការ ការបោះ ជំហាន និងដំណោះស្រាយឲ្យបានសមស្រប។ ដំបូងបង្អស់ ផ្ដល់អាទិភាពដល់ ការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើចំណេះដឹងនៅក្នុងវិស័យមួយចំនួនដែលអនុវត្តយ៉ាងខ្លាំងក្លានូវវិទ្យាសាស្ត្របច្ចេកវិទ្យា នៅតាមទីក្រុងធំៗ និងវិស័យសេដ្ឋកិច្ច សំខាន់ៗ”៕