ទិដ្ឋភាពនៃពិធី |
អញ្ជើញថ្លែងមតិ ក្នុងពិធី លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានលើកច្បាស់ថា៖
“យើងខ្ញុំជឿជាក់ថា មហាវិទ្យាល័យពហុបច្ចេកទេសទីក្រុង នឹងរួមចំណែក សកម្មទៅក្នុងបណ្តាគំរោងការសំខាន់ៗរបស់ទីក្រុងហូជីមិញ ដូចជា គម្រោងការ កសាងទីក្រុងហូជីមិញឲ្យក្លាយទៅជាទីក្រុងឆ្លាត។ ក្នុងនោះ ពង្រីកបានសក្កានុភាព ច្នៃប្រឌិតរបស់គ្រប់ផ្នែក ពីការគ្រប់គ្រងឆ្លាត កសាងយុទ្ធសាស្ត្រទីក្រុង កសាងមូលដ្ឋាន ប្រមូលទិន្នន័យរួមទៅដល់ការអភិវឌ្ឍន៍ គមនាគមន៍ឆ្លាត សុខាភិ បាលឆ្លាត និងអប់រំឆ្លាតផងដែរ”។
បានបង្កើតតាំងពីឆ្នាំ១៩៥៧ រហូតមកដល់ពេលនេះ មហាវិទ្យាល័យ ពហុបច្ចេកទេស មហាវិទ្យាល័យជាតិទីក្រុងហូជីមិញជាសាលាមួយក្នុងចំណោមសាលា បច្ចេកទេសជួរមុខនៅវៀតណាម៕