មហាវិទ្យាល័យធុរកិច្ចនិងបច្ចេកវិទ្យាហាណូយរំលឹកខួបលើកទី២០នៃទិវាបង្កើត

Chia sẻ
(VOVworld)-អញ្ជើញថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី២០នៃទិវាបង្កើតមហាវិទ្យា ល័យធុរកិច្ចនិងបច្ចេកវិទ្យាហាណូយ នាព្រឹកថ្ងៃទី១៣ធ្នូ 
មហាវិទ្យាល័យធុរកិច្ចនិងបច្ចេកវិទ្យាហាណូយរំលឹកខួបលើកទី២០នៃទិវាបង្កើត - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phucអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២០នៃទិវាបង្កើតមហាវិទ្យា ល័យធុរកិច្ចនិងបច្ចេកវិទ្យាហាណូយ

(VOVworld)-អញ្ជើញថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី២០នៃទិវាបង្កើតមហាវិទ្យា
ល័យធុរកិច្ចនិងបច្ចេកវិទ្យាហាណូយ នាព្រឹកថ្ងៃទី១៣ធ្នូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
 វៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា សាលាគប្បីយកការ
បណ្តុះបណ្តាលវិជ្ជាជីវៈនិងការអនុវត្តធ្វើជាទិសដៅចម្បង។លោកនាយករដ្ឋមន្ត្រី
 អញ្ជើញផ្តល់អនុសាស្ត្រថា៖

        “មហាវិទ្យាល័យធុរកិច្ចនិងបច្ចេកវិទ្យាហាណូយត្រូវខិតខំប្រឹងប្រែងផ្លាស់ប្តូរ
 វិធីសាស្ត្របង្រៀននិងសិក្សាដោយលើកកំពស់គុណភាពបណ្តុះបណ្តាលឲ្យផ្សាភ្ជាប់
 ជាមួយការស្រាវជ្រាវវិទ្យាសាស្ត្រ ផ្លាស់ប្តូរបច្ចេកវិទ្យា សំដៅឆ្លើយតបតម្រូវការអំពី
ធនធានមនុស្សតាមគោលការដែលបានដាក់ចេញ។​ជាពិសេសត្រូវយកការបណ្តុះ
 បណ្តាលវិជ្ជាជីវៈជាផ្នែកចម្បងផងដែរ”។

        នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា​ និស្សិតនៃ
សាលាធុរកិច្ចនិងបច្ចេកវិទ្យាហាណូយត្រូវមានការប្តេជ្ញាក្នុងការរៀនសូត្រនិង
 លើកកំពស់ស្មារតីជាតិ បំពាក់ចំណេះដឹងនិងជំនាញសំដៅជឿជាក់លើខ្លួន
ឯងបោះ ជំហានទៅមុខយ៉ាងរឹងមាំ៕

ប្រតិកម្មទៅវិញ