ស្តង់ទំនិញមួយនៅក្នុងមហោស្រពវប្បធម៌ (រូបថត៖ TTXVN)
|
ហ្វើគឺជាមុខម្ហូបប្រពៃណីរបស់វៀតណាម ដែលល្បីឈ្មោះបំផុតលើពិភពលោក ហើយត្រូវបានឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិ និងប្រជាជន អូស្ត្រាលីយ៉ាងច្រើនកុះករក្នុងមហោស្រពវប្បធម៌នៅទីក្រុង Canberra នាថ្ងៃទី ៤ ខែមិនា។ មហោស្រព ហ្វើ Festival – Vietnam Noodle Festival ២០១៩ ដែលត្រូវបានសម្ព័ន្ធយុវជន និងនិស្សិតវៀតណាមនៅ ទីក្រុង Canberra (ACT-VYSA) រួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅ អូស្ត្រាលីរៀបចំឡើង នៅសាលប្រជុំសកលវិទ្យាល័យ Canberra ដោយទាក់ទាញបានការចូលរួមរបស់មនុស្សចំនួន ៥០០ នាក់។
នៅមហោស្រពវប្បធម៌នេះ បណ្ដាមុខម្ហូបហ្វើដែលពោរពេញទៅដោយរស់ជាតិ និងប្រពៃណីដូចជា៖ហ្វើសាច់មាន់ ហ្វើសាច់គោ និងប្រហិតសាច់គោជាដើមត្រូវបានឧទ្ទេសមានដល់ភ្ញៀវចូលរួមផងដែរ៕