ម៉ូសំបិក - ដៃគូសហប្រតិបត្តិការសំខាន់របស់វៀតណាមនៅអាហ្វ្រិក

Chia sẻ
(VOVWORLD) - លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានអះអាងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រពៃណីជាមួយ ម៉ូសំបិក ដោយចាត់ទុកម៉ូសំបិក ជាដៃគូសហប្រតិបត្តិការសំខាន់មួយរបស់វៀតណាម នៅអាហ្វ្រិក។ 
នាថ្ងៃទី ១១ ខែកញ្ញា នៅរដ្ឋធានី Maputo ប្រទេស ម៉ូសំបិក អនុប្រធានរដ្ឋវៀត ណាម លោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយក រដ្ឋមន្ត្រី ម៉ូសំបិក លោក Adriano Maleiane ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋ ម៉ូសំបិក ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកញ្ញា។
ម៉ូសំបិក - ដៃគូសហប្រតិបត្តិការសំខាន់របស់វៀតណាមនៅអាហ្វ្រិក - ảnh 1អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan អញ្ជើញជួបពិភាក្សាការងារជាមួយនាយក រដ្ឋមន្ត្រី ម៉ូសំបិក លោក Adriano Maleiane។ (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានអះអាងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រពៃណីជាមួយ ម៉ូសំបិក ដោយចាត់ទុកម៉ូសំបិក ជាដៃគូសហប្រតិបត្តិការសំខាន់មួយរបស់វៀតណាម នៅអាហ្វ្រិក។ រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Adriano Maleiane បានអះអាងថា ម៉ូសំបិក ជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូមួយក្នុងចំណោមដៃគូអាទិភាពជួរមុខ នៅអាស៊ី។

ម៉ូសំបិក - ដៃគូសហប្រតិបត្តិការសំខាន់របស់វៀតណាមនៅអាហ្វ្រិក - ảnh 2ទិដ្ឋភាពនៃជំនួបពិភាក្សាការងារ។ (រូបថត៖ VOV)
មេដឹកនាំទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងការជួប ប្រាស្រ័យជាន់ខ្ពស់; ប្តេជ្ញាចិត្តបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី តាមរយៈការជួយសម្រួល ថែមទៀតដល់មុខទំនិញជាប្រៀបខ្លាំងនៃប្រទេសនីមួយៗដើម្បីជ្រៀតចូលក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក; លើកទឹកចិត្តសហគ្រាសនៃប្រទេសទាំងពីរសហប្រតិបត្តិការគ្នា; ឯកភាពបន្តយកវិស័យកសិកម្ម រួមទាំងវារីវប្បកម្ម ជាវិស័យសហប្រតិបត្តិការ ដ៏សំខាន់ ដើម្បីរួមចំណែកធានាខ្សែសង្វាក់ផ្គត់ផ្គង់ និងសន្តិសុខស្បៀងអាហារពិភព លោក។ ភាគីម៉ូសំប៊ិកស្នើឱ្យវៀតណាមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅ ម៉ូសំប៊ិក; បង្កើនចំនួនអាហារូបករណ៍ បង្កើនការផ្លាស់ប្តូរវប្បធម៌ ជំរុញកិច្ចសហប្រតិ បត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានឲ្យដឹងថា វៀតណាមនឹងពិចារណាយ៉ាងសកម្មលើការបង្កើនចំនួន អាហារូបករណ៍សម្រាប់និស្សិត ម៉ូសំបិកមកសិក្សានៅវៀតណាម។
ក្នុងឱកាសនេះ នារសៀលថ្ងៃដដែល លោកស្រីអនុប្រធានរដ្ឋ និងគណៈប្រតិភូ ជាន់ខ្ពស់វៀតណាមបានជួបជាមួយថ្នាក់ដឹកនាំរដ្ឋធានី ម៉ូសំបិក ចូលរួមពិធីសម្ពោធ ផ្លាកឈ្មោះថ្មី និងថ្វាយផ្កានៅមហាវិថី ហូជីមិញ ព្រមទាំងបានទៅទស្សនា និងជួបធ្វើ ការជាមួយសាជីវកម្មទូរគមនាគមន៍ Movitel នៅម៉ូសំប៊ិកផងដែរ៕

ប្រតិកម្មទៅវិញ