ម៉ូស្គូសង្ស័យភាពស្របច្បាប់របស់ការបោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែននាពេលខាងមុខ

Chia sẻ
(VOVworld) –  ក្នុងសន្និសីទកាសែត នាថ្ងៃទី ៦ ឧសភា
 រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើក
ច្បាស់ថា៖ ម៉ូស្គូសង្ស័យភាពស្របច្បាប់របស់ការបោះឆ្នោត ប្រធានាធិបតីនៅអ៊ុយក្រែនដែលគ្រោងនឹងប្រព្រឹត្តទៅ
 នាថ្ងៃទី ២៥ ឧសភា ខាងមុខ។

ម៉ូស្គូសង្ស័យភាពស្របច្បាប់របស់ការបោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែននាពេលខាងមុខ - ảnh 1
ម៉ូស្គូសង្ស័យភាពស្របច្បាប់របស់ការបោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែននាពេលខាងមុខ (Image: Vietnam+)

(VOVworld) –  ក្នុងសន្និសីទកាសែត នាថ្ងៃទី ៦ ឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី
លោក Sergei Lavrov បានលើកច្បាស់ថា៖ ម៉ូស្គូសង្ស័យភាពស្របច្បាប់របស់ការ
បោះឆ្នោត ប្រធានាធិបតីនៅអ៊ុយក្រែនដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៥
ឧសភា ខាងមុខ។ តាមអ្នកប្រមុខផ្នែកការទូតរុស្ស៊ីបានឲ្យដឹងថា៖ ការៀបចំបោះ
ឆ្នោតក្នុងកាលៈទេសៈដែល កងទ័ពត្រូវបានដាក់ពង្រាយនៅតំបន់មួយចំនួនគឺ
មិនធម្មតាទេ។ ក្រៅទីនោះ អ៊ុយក្រែនគប្បីទទួលបានឯកភាពអំពីរដ្ឋធម្មនុញ្ញថ្មី
ដែលកំណត់សិទ្ធិរបស់ប្រធានាធិបតីមុនពេល ដំណើរការបោះឆ្នោត។ ផ្តោតទៅ
លើការៀបចំវង់ចរចារអន្តរជាតិថ្មីមួយនៅទីក្រុង Geneva ស្វីស រដ្ឋមន្ត្រីការបរទេស
រុស្ស៊ី លោក Lavrov បានអះអាងថា៖ បណ្ដាកិច្ចព្រម ព្រៀងដែលទទួលបានក្នុង
វង់ចរចារលើកទី ១ នាថ្ងៃទី ១៧ មេសា មិនទាន់អនុវត្តបាន ឡើយ។ ដោយហេតុ
នេះ ការរៀបចំវង់ចរចារថ្មីមួយនឹងធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញជាងទៀត
ក្នុងករណី គ្មានការចូលរួមរបស់តំណាងនៃបណ្ដាតំបន់និយាយភាសារុស្ស៊ីនៅ
អ៊ុយក្រែន។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសស្តីទីអ៊ុយក្រែន លោក Andriy
Deshchytsia បានឲ្យដឹងថា៖ Kiev ត្រៀមខ្លួនជាស្រេចគាំទ្រដំណើរការវង់ចរចារ
ថ្មីនៅទីក្រុង Geneva ស្វីស សំដៅបន្ធូស្រាលភាពតានតឹងនាបច្ចុប្បន្ន ប៉ុន្តែ
ជាមួយលក្ខ័ណ្ឌមួយ៖ ម៉ូស្គូត្រូវគាំទ្រការបោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែន
នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ