ឧបនាយករដ្ឋមន្ត្រីវៀណាមលោក Le Minh Khai បានទទួលជួបលោក Charles R. Kaye នាយកប្រតិបត្តិការក្រុមហ៊ុន Warburg Pincus (សហរដ្ឋអាមេរិក)។ (រូបថត៖ VOV) |
ក្នុងជំនួបនេះ លោក Charles R. Kaye មានប្រសាសន៍ថា មូលនិធិ Warburg Pincus មានរយៈពេល ១០ ឆ្នាំដំណើរការប្រកបដោយជោគជ័យនៅវៀតណាម ដោយ មានទុនវិនិយោគសរុបជាង ២ ពាន់លានដុល្លារអាមេរិក ដើម្បីកសាង និងអភិវឌ្ឍន៍ សហគ្រាសធំៗជាច្រើន។ លោក Charles R. Kaye បានវាយតម្លៃខ្ពស់ចំពោះស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម ដោយបានសន្យាថានឹងបន្តពង្រីកការវិនិយោគរបស់ មូលនិធិនៅវៀតណាមនាពេលខាងមុខ ហើយបាននិយាយថា នាបច្ចុប្បន្នមានសហ គ្រាសធំៗជាច្រើនរបស់អាមេរិកយកចិត្តទុកដាក់ដល់ការបណ្តាក់ទុននៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានស្វាគមន៍ចំពោះការសន្យារបស់ មូលនិធិ Warburg Pincus ហើយសង្ឃឹមថា Warburg Pincus នឹងបន្តស្រាវជ្រាវ និង ពង្រីកភាពជាដៃគូជាមួយសហគ្រាសវៀតណាម វិនិយោគប្រកបដោយជោគជ័យទៅ ក្នុងគម្រោងថ្មីៗ ហើយបន្តជាស្ពានដើម្បីនាំវិនិយោគិនអាមេរិកនិយាយដោយឡែក និងបរទេសនិយាយរួម មកបណ្តាក់ទុននៅវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីក៏ បានកត់សម្គាល់នូវអនុសាសន៍របស់ Warburg Pincus ហើយបានស្នើឱ្យក្រសួងការបរទេស ក្រសួងផែនការ និងវិនិយោគវៀតណាម ពិភាក្សានិងស្វែងយល់ ដើម្បីសម្រប សម្រួលដោះស្រាយ៕