មីយ៉ាន់ម៉ាថៃឥណ្ឌូណេស៊ីនិងកម្ពុជាសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សខុសច្បាប់

Chia sẻ

(VOVworld) – បណ្ដាមន្ត្រីជាន់ខ្ពស់និងនាយទាហានប៉ូលីស្ត
ពីមីយ៉ាន់ម៉ាថៃឥណ្ឌូ ណេស៊ីនិងកម្ពុជា នាថ្ងៃទី ១៨ តុលា
 បានចាប់ផ្តើមកិច្ចប្រជុំនៅរដ្ឋធានី Nay Pyi Taw ប្រទេស
មីយ៉ាន់ម៉ាដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុង
ការប្រយុទ្ធប្រឆាំង នឹងការជួញដូរមនុស្សខុសច្បាប់និង
ការជិះជាន់ពលករនេសាទក្នុងតំបន់។ 

មីយ៉ាន់ម៉ាថៃឥណ្ឌូណេស៊ីនិងកម្ពុជាសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សខុសច្បាប់ - ảnh 1
មីយ៉ាន់ម៉ាថៃឥណ្ឌូណេស៊ីនិងកម្ពុជាសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សខុសច្បាប់ (VNA)


(VOVworld) – បណ្ដាមន្ត្រីជាន់ខ្ពស់និងនាយទាហានប៉ូលីស្តពីមីយ៉ាន់ម៉ាថៃឥណ្ឌូ
 ណេស៊ីនិងកម្ពុជា នាថ្ងៃទី ១៨ តុលា បានចាប់ផ្តើមកិច្ចប្រជុំនៅរដ្ឋធានី Nay
Pyi Taw ប្រទេសមីយ៉ាន់ម៉ាដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធ
ប្រឆាំង នឹងការជួញដូរមនុស្សខុសច្បាប់និងការជិះជាន់ពលករនេសាទក្នុងតំបន់។
 ខ្លឹមសារនៃកិច្ចប្រជុំលើកនេះប្រមូលផ្តុំទៅលើកិច្ចសហប្រតិបត្តិការខាងគតិយុត្តិ
ផ្លាស់ប្តូរទស្សនៈនិងព័ត៌មានដើម្បីធានាឲ្យបានភាពងាយស្រួលក្នុងការស៊ើប
 អង្គេតបទល្មើស។ មេប៉ូលីស្តមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ទ្រី Zaw Win បានឲ្យដឹង
ថា៖ កម្មវិធីអូស្ត្រាលី-ទ្វីបអាស៊ីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនិងបណ្ដាអង្គ
 ការផ្សេងៗកំពុងផ្តល់ជំនួយខាងបច្ចេកទេសសំរាប់ការខំប្រឹងប្រែងនេះ។​ លោក
 Zaw Win បានដាស់តឿនប្រទេសទាំង ៤ ខាងលើធ្វើការស៊ើបអង្គេតអង្គការទាក់
ទិន ដល់ការជិះជាន់ពលករ ព្រមទាំង ផ្តល់ចំណះដឹងសារវ័ន្តសំរាប់ពលករ បង្កើត
 អង្គការមនុស្សធម៌ដែលជាទីកន្លែងជនចំណាកស្រុកអាចសម្របខ្លួនងាយស្រួល
 តាមរយៈនោះ ការពារសិទ្ធិរបស់ពលករក្នុងផ្នែកនេសាទ ផងដែរ។ រីឯខ្លួនវិញ
មេប៉ូលីស្តថៃ លោក Khemmarin Hasiri បានអំពាវនាវសហប្រតិបត្តិការចែករំ
លែកព័ត៌មានក្នុងការងារប្រឆាំងជួញដូរមនុស្ស៕

ប្រតិកម្មទៅវិញ