មនុស្សរាប់ពាន់នាក់ចូលរួមមហាពិធីឧទ្ទិសដល់ Duc Chi Ton ឆ្នាំ ២០២៤

Chia sẻ

(VOVWORLD) - កាលពីថ្ងៃទី ១៧ ខែកុម្ភៈ នៅព្រះវិហារ Cao Dai ទីរួមខេត្ត Hoa Thanh ខេត្ត Tay Ninh សមាគមន៍សាសនា Cao Dai ខេត្ត Tay Ninh បានរៀបចំមហាពិធីឧទ្ទិសដល់ Duc Chi Ton (អាទិទេព) ឆ្នាំ ២០២៤។ នេះជាពិធីដ៏សំខាន់បំផុតមួយរបស់សាសនា Cao Dai។ អ្នកកាន់សាសនា Cao Dai រាប់ពាន់នាក់នៅទាំងក្នុងនិងក្រៅប្រទេស បានចូលរួមមហាពិធីនេះ។

មនុស្សរាប់ពាន់នាក់ចូលរួមមហាពិធីឧទ្ទិសដល់ Duc Chi Ton ឆ្នាំ ២០២៤ - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ថ្លែងមតិអបអរសាទរមហាពិធី។
(រូបថត៖ VNA)

អញ្ជើញចូលរួម និងថ្លែងមតិអបអរសាទរមហាពិធី ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងមក សាសនា Cao Dai បានរួមចំណែកអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់វៀតណាម លើកកំពស់ស្មារតីសាមគ្គីភាព ប្រមូលផ្តុំអ្នកមុខអ្នកការ និងសាសនិកជនដើម្បីរួមដំណើរជាមួយប្រជាជាតិទាំងមូល។ លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា គោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់រដ្ឋគឺគោរពសិទ្ធិសេរីភាពជំនឿសាសនាជានិច្ច។ អាស្រ័យហេតុនេះ សាសនានានា រួមទាំងព្រះវិហារ Cao Dai Tay Ninh ផងដែរ គឺមានឱកាស និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីអនុវត្តន៍សេរីភាពជំនឿផង ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិផង។ លោកឧបនាយករដ្ឋមន្រី្តក៏សង្ឃឹមដែរថា ក្រុមប្រឹក្សាតំណាងព្រះវិហារ Cao Dai ខេត្ត Tay Ninh អ្នកមុខអ្នកការ និងអ្នកកាន់សាសនាទាំងអស់នឹងបន្តថែរក្សា ពង្រីកប្រពៃណីដ៏ល្អប្រសើររបស់សាសនា Cao Dai បន្តអនុវត្តន៍បានល្អនូវគោលមាគ៌ា គោលជំហររបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។

មនុស្សរាប់ពាន់នាក់ចូលរួមមហាពិធីឧទ្ទិសដល់ Duc Chi Ton ឆ្នាំ ២០២៤ - ảnh 2មនុស្សរាប់ពាន់នាក់ចូលរួមមហាពិធីឧទ្ទិសដល់ Duc Chi Ton ឆ្នាំ ២០២៤របស់សាសនា Cao Dai។

រីឯខ្លួនវិញ ព្រះគ្រូ Thuong Tam Thanh ប្រធានសមាគមន៍សាសនា Cao Dai ខេត្ត Tay Ninh បានអះអាងថា សមាគមន៍សាសនា Cao Dai ខេត្ត Tay Ninh ប្តេជ្ញាចិត្ត រស់នៅបានយ៉ាងល្អទាំងផ្លូវលោក ទាំងផ្លូវធម៌ ហើយទន្ទឹមនឹងនោះ រួមចំណែកកសាងមូលដ្ឋាននិងប្រទេសជាតិឲ្យកាន់តែរីកចម្រើនផងដែរ៕

ប្រតិកម្មទៅវិញ