មនុស្សយ៉ាងហោចណាស់ ១០ នាក់ត្រូវស្លាប់ ក្នុងការបាញ់រះនៅផ្សារទំនើបមួយកន្លែងក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក

Chia sẻ
(VOVWORLD) - ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់រះនៅផ្សារទំនើបមួយកន្លែងដោយបានសម្លាប់មនុស្សយ៉ាងតិច១០នាក់នៅទីក្រុង Buffalo រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែឧសភា។

ជនរងគ្រោះ៤នាក់ជាបុគ្គលិកផ្សារទំនើប និងអតិថិជនមួយចំនួនទៀត។ ករណីនេះត្រូវបានគេចាត់ទុកថាជាឧក្រិដ្ឋកម្មស្អប់ខ្ពើមនិងត្រូវបានញុះញង់ដោយលទ្ធិជ្រុលនិយមជនជាតិភាគតិច។ ជនរងគ្រោះ១១នាក់ជាជនជាតិស្បែកខ្មៅ និងជនរងគ្រោះ២នាក់ជាជនជាតិស្បែកស ។ ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅក្នុងតំបន់លំនៅដ្ឋានមួយរបស់ជនស្បែកខ្មៅ ហើយមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីមជ្ឈមណ្ឌលទីរួមស្រុក។

ជនល្មើសត្រូវបានគេកំណត់អត្តសញ្ញាណថាជា Payton Gendron ហើយបច្ចុប្បន្នកំពុងត្រូវបានសាកសួរដោយនាយកដ្ឋានស៊ើបអង្កេតសហព័ន្ធ (FBI) ផងដែរ៕

ប្រតិកម្មទៅវិញ