មនុស្សជាច្រើនស្លាប់និងរងរបួសនៅតំបន់ព្រំដែនប៉ាឡេស្ទីននិងអ៊ីស្រាអែល |
ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានប្រកាសថា ថ្ងៃទី ៣១ មិនា គឺជាទិវាកាន់ទុក្ខជាតិនៃប្រទេសនេះ មួយថ្ងៃក្រោយពីបាតុករប៉ាឡេស្ទីន ចំនួន ១៦ នាក់ត្រូវបានបាញ់ស្លាប់នៅតំបន់ភាគខាងកើតតំបន់ Gaza ជាប់នឹងអ៊ីស្រាអែល។ ទន្ទឹមនឹងនោះ លោកក៏បានអំពាវនាវរៀបចំកដ្ឋកម្មទ្រង់ទ្រាយធំនៅតំបន់ត្រើយខាងលិចផងដែរ។ រីឯខ្លួមវិញ កងទ័ពអ៊ីស្រាអែលបានអះអាងថា៖ បណ្ដាបាតុករបានដំណើរការប៉ះបោរនៅតំបន់ចំនួន ៦ តាមបណ្តោយខ្សែ ព្រំដែន ហើយរដ្ឋអំណាចអ៊ីស្រាអែលបានហាមឃាត់ធ្វើបាតុកម្ម ហើយចាត់ទុកនេះគឺជាឧបាយកលសំដៅដាក់ពង្រាយសកម្មភាពយោធារបស់ចលនា Hamas នៅតំបន់ Gaza។ ក្រៅពីនោះ កងទ័ពអ៊ីស្រាអែលក៏បានប្រកាសនឹងបន្តបង្ក្រាបអង្គការភេរវកម្មនៅទីនេះផងដែរ៕