|
មនុស្សជាច្រើននាក់រងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកនៅប៉ាគីស្ថាន
(Image: nguyentandung.org/VNA) |
(VOVworld) – មជ្ឈដ្ឋានមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា៖ នាថ្ងៃទី ១១ វិច្ឆិកា ការបាញ់ ផ្លោងកាំភ្លើងមួយនិងការវាយប្រហារដោយគ្រប់បែកចំនួន ២ ដែលបានកើតមានឡើង
នៅតំបន់ពារយ័ព្យនៃប្រទេសនេះ បានធ្វើឲ្យទាហានយ៉ាងតិចបំផុតចំនួន ៥ នាក់និង
ជនប្រដាប់អាវុធចំនួន ១៥ នាក់ត្រូវស្លាប់។ ការបាញ់កាំផ្លោងភ្លើងពោលខាងលើបាន
កើតមានឡើង នារាត្រីថ្ងៃទី ១០ វិច្ឆិកានៅប៉ុស្តិមួយនៃកងកំលាំងការពារព្រំដែន
នៅតំបន់ Shireendara ខ័ណ្ឌ Orakzai ជិតនឹងខ្សែព្រំដែនជាមួយអាប់ហ្គានីស្ថាន។ នា
ថ្ងៃដ៏ដែល ទាហានចំនួន ១ នាក់ទៀតត្រូវស្លាប់និងមនុស្សចំនួន ១ នាក់រងរបួសក្នុង
ការវាយប្រហារដោយគ្រប់បែកនៅទីរួមស្រុក Banu ភាគពាយ័ព្យប៉ាគីស្ថាន។ ការផ្ទុះ
គ្រប់បែកមួយក៏បានកើតមានឡើងនៅភូមិ Chargoo ជិតនឹងតំបន់ខ្សែព្រំដែនជាមួយ
អាប់ហ្គានីស្ថានដែលធ្វើឲ្យបុគ្គលិកសន្តិសុខចំនួន ២ នាក់ត្រូវស្លាប់ ផងដែរ៕