|
មនុស្សជាច្រើននាក់ត្រូវស្លាប់ក្នុងបណ្ដាការវាយប្រហារដោយគ្រាប់បែកនៅអ៊ីរ៉ាក់ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៥ សីហា មជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ាក់បានឲ្យដឹងថា៖
ការវាយប្រហារដោយគ្រាប់បែកដាក់ក្នុងរថយន្តបានកើតមានឡើងនៅ
ទីក្រុងBaghdad ដែលធ្វើឲ្យមនុស្សចំនួន ១១ នាក់ត្រូវស្លាប់និង ៦៨ នាក់
ទៀតរងរបួស ។ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទទួលស្គាល់
ដំណើរការវាយប្រហារ ដ៏បង្ហូរឈាមពោលខាងលើ។ នាថ្ងៃដដែលរាល់
ការវាយប្រហារដោយគ្រាប់បែក ផ្សេងៗទៀតបានកើតមានឡើងនៅ
ជាយទីក្រុង Baghdad ដែលបានធ្វើឲ្យ មនុស្សចំនួន ៩ នាក់ត្រូវស្លាប់និង
៣៣ នាក់ទៀតរងរបួសផងដែរ៕