មនុស្សជាង ៧៥០ នាក់បានចូលរួមបានចូលរួម "រត់​ប្រណាំង​ប្រជែង​ដើម្បី​សត្វខ្លា" ឆ្នាំ ២០១៨

Chia sẻ
(VOVWORLD) -នាថ្ងៃទី ៩ ខែធ្នូ មានមនុស្សចំនួនជាង ៧៥០ នាក់មកពីប្រទេសចំនួន ៣១ បានចូលរួមព្រឹត្តិការណ៍ "រត់ប្រណាំងប្រជែងដើម្បីសត្វខ្លា" នៅទីក្រុងហាណូយ សំដៅ អភិរក្ស " សត្វខ្លា" ពីការផុតពូជ។ 
មនុស្សជាង ៧៥០ នាក់បានចូលរួមបានចូលរួម "រត់​ប្រណាំង​ប្រជែង​ដើម្បី​សត្វខ្លា" ឆ្នាំ ២០១៨ - ảnh 1 មនុស្សជាង ៧៥០ នាក់បានចូលរួមបានចូលរួម "រត់ប្រណាំងប្រជែងដើម្បីសត្វខ្លា" ឆ្នាំ ២០១៨

នេះគឺជាកម្មវិធីរត់ប្រណាំងប្រជែងប្រចាំឆ្នាំលើកទី ១២ ដែលបានរៀបចំឡើងដោយក្លឹបរត់ប្រណាំងប្រជែងស្ម័គ្រចិត្តទីក្រុងហាណូយ ក្រុមហ៊ុន Sporting Republic និងមជ្ឈមណ្ឌលអប់រំធម្មជាតិ ដើម្បីរៃអង្គាសទឹកប្រាក់សម្រាប់សកម្មភាពអភិរក្សសត្វព្រៃនៅវៀតណាម។

អញ្ជើញថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Nguyen Thi Phuong Dung

អនុប្រធានមជ្ឈមណ្ឌលអប់រំធម្មជាតិបានអំពាវនាវឲ្យសហគមន៍រួមដៃគ្នាការពារសត្វខ្លាដោយមិនប្រើប្រាស់ផលិតផលដែលធ្វើពីសត្វខ្លា ក៏ដូចជារាយការណ៍អំពីការរំលោភបំពានលើសត្វខ្លាទៅកាន់អាជ្ញាធរមានសមត្ថកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ