ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក សហរដ្ឋអាមេរិកបានកត់ត្រាអ្នកឆ្លងជំងឺថ្មីចំនួន ១២៩.៦៣៤ នាក់ ហើយក៏ជាអត្រាខ្ពស់បំផុតនៅលើពិភពលោក។ រហូតមកដល់ពេលនេះចំនួនមនុស្សសរុបដែលបានឆ្លងជំងឺកូវីដ១៩ នៅអាមេរិកបានលើសពី ១០ លាននាក់ ដែលក្នុងនោះមានមនុស្សជាង ២៤២.០០០ នាក់បានស្លាប់។
នៅក្នុងចំណុចក្តៅគគុកនៃជំងឺរាត្បាតនៅទ្វីបអឺរ៉ុប ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ប្រទេសបារាំង អ៊ីតាលី និងប៉ូឡូញ គឺជាប្រទេសចំនួន ៣ ដែលមានចំនួនអ្នកឆ្លងជំងឺថ្មីខ្ពស់បំផុត ដែលក្នុងនោះបារាំងមានអ្នកឆ្លងជិត ៦០.៥០០ នាក់ទៀតនិងមាន ៨២៨ នាក់បានស្លាប់។ រហូតមកដល់ពេលនេះទ្វីបអឺរ៉ុបទាំងមូល មានអ្នកឆ្លងជំងឺចំនួន ១១,៦២ លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ២៨៧.០០០ នាក់ផងដែរ៕