មនុស្សជាង ១៧៩.៥ លាននាក់ឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក

Chia sẻ
(VOVWORLD) - យោងតាមទិន្នន័យចេញពីគេហទំព័រ worldometers.info គិតត្រឹមម៉ោង ១ ថ្ងៃទី ២២ ខែមិថុនា (ម៉ោង UTC) នៅទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន ១៧៩.៥ លានករណី ក្នុងនោះមានករណីស្លាប់សរុបជិត ៣,៩ លាននាក់។ 

ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺនៅតែសហរដ្ឋអាមេរិក ដែលមានករណីឆ្លងជាង ៣៤,៤ លាននាក់និងជិត ៦១៧.៥០០ នាក់បានស្លាប់។ នៅក្នុងប្រទេសឥណ្ឌា ចំនួនករណីឆ្លងកូវីដ-១៩ បានកើនឡើងដល់ជិត ៣០ លាននាក់ដែលក្នុងនោះមានមនុស្សជាង ៣៨៩.០០០ នាក់បានស្លាប់។ ឥណ្ឌាបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៨,៥ លានដូស កាលពីថ្ងៃទី ២១ ខែមិថុនា ដែលជាកំរិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលតែមួយថ្ងៃ ចាប់តាំងពីប្រទេសនេះបានដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងនៅពាក់កណ្តាលខែមករាឆ្នាំ ២០២១។

ក្នុងពេលជាមួយគ្នានោះ ទីប្រឹក្សាជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) លោក Bruce Aylward បានឲ្យដឹងថា ប្រទេសក្រីក្រជាង ៥០% ដែលបានទទួលវ៉ាក់សាំងការពារកូវីដ ១៩ តាមរយៈកម្មវិធី COVAX គឺមិនត្រូវបានផ្តល់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់សម្រាប់រក្សាកម្មវិធីចាក់វ៉ាក់សាំងឡើយ។ បណ្ឌិត Maria Van Kerkhove ប្រធានផ្នែកបច្ចេកទេសនៃផ្នែកគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា វ៉ាក់សាំងការពារកូវីដ - ១៩ បច្ចុប្បន្ន មានប្រសិទ្ធភាពតិចជាងសម្រាបវីរុសបំប្លែងខ្លួន Delta  ដែលត្រូវបានរកឃើញនៅប្រទេសឥណ្ឌា ប៉ុន្តែនៅតែការពារការវិវឌ្ឍន៍របស់ជំងឺអ្នកកាត់បន្ថយការស្លាប់៕

ប្រតិកម្មទៅវិញ