lលោកស្រី Margaret Keenan អាយុ ៩០ ឆ្នាំត្រូវបានចាក់វ៉ាក់សាំង BioNTech-Pfizer COVID-19 លើកដំបូងនៅចក្រភពអង់គ្លេស។ |
នៅទ្វីបអឺរ៉ុបវិញ រដ្ឋមន្ត្រីសុខាភិបាលសហព័ន្ធអាល្លឺម៉ង់ លោក Jens Spahn បានឲ្យដឹថាប្រទេសនេះអាច មានវ៉ាក់សាំង COVID-១៩ គ្រប់គ្រាន់ដើម្បីចាក់ជូនឲ្យប្រជាជននៅរដូវក្តៅខាងមុខនេះ ប្រសិនបើវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងចំនួន ៣ ប្រភេទមកពីក្រុមហ៊ុនJohnson & Johnson , AstraZeneca ឬ CureVac ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ដោយសហភាពអឺរ៉ុប (EU) ។ នាបច្ចុប្បន្ន វ៉ាក់សាំងរបស់ក្រុមហ៊ុន BioNTech / Pfizer គឺជាវ៉ាក់សាំងបង្ការជំងឺ COVID-១៩ តែមួយគត់ដែលត្រូវបានផ្តល់អជ្ញាប័ណ្ណឲ្យប្រើប្រាស់នៅសហភាពអឺរ៉ុបតែប៉ុណ្ណោះ៕