ប្រទេសថ្មីចំនួន៣នោះគឺ Saint Vincent និង Grenadines Jamaica និង Nambia។ ដូច្នេះដល់ពេល នេះ មានប្រទេសសរុប៥៦បានចូលរួម ចុះហត្ថលេខាលើសន្ធិសញ្ញានេះហើយមានប្រទេស ចំនួន៣ បាន អនុម័តហើយ។ សន្ធិសញ្ញានេះនឹងចូលជាធរមានក្នុងរយៈពេល៩០ថ្ងៃក្រោយពីទទួលបានការ អនុម័តនៃប្រទេសចំនួន៥០។ នេះជាកិច្ចព្រមព្រៀងអន្តរជាតិដែលមានលក្ខណៈ ចាប់បង្ខំខាង គតិយុត្តដំបូង ស្ដីពីការហាមឃាត់អាវុធនុយក្លេអ៊ែរគ្រប់ប្រភេទ ក្នុង គោលដៅឆ្ពោះទៅការ លុប ចោលយ៉ាងពេញលេញនូវអាវុធនុយក្លេអ៊ែរ៕