មន្ទីពេទ្យបណ្តោះអាសន្នកម្រិត ២ លេខ ៣ របស់វៀតណាមទទួលបានមេដាយរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

Chia sẻ
(VOVWORLD) - ពិធីប្រគល់មេដាយ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលប្រារព្ធខួបមួយឆ្នាំនៃការចូលរួមកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ជាមួយនឹងសមិទ្ធិផលនិងកិច្ចខិតខំប្រឹងប្រែងគួរជាទីលើកទឹកចិត្តរបស់មន្ទីរពេទ្យកម្រិត២ លេខ៣។
មន្ទីពេទ្យបណ្តោះអាសន្នកម្រិត ២ លេខ ៣ របស់វៀតណាមទទួលបានមេដាយរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1តំណាងអង្គការសហប្រជាជាតិបានប្រគល់មេដាយសម្រាប់បុព្វហេតុរក្សាសន្តិភាពដល់កម្មាភិបាលនិងបុគ្គលិក BVDC ២.៣ ចំនួន ៦៣នាក់ (រូបថត៖ Nguyen Dam)

នាពេលថ្មីៗនេះ នៅទីក្រុង Bentiu នៃសាធារណរដ្ឋស៊ូដង់ខាងត្បូង ពិធីប្រគល់មេដាយរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានប្រារព្ធឡើងសម្រាប់សមាជិកចំនួន ៦៣ នាក់នៃមន្ទីរពេទ្យបណ្តោះអាសន្នកម្រិតទី ២ លេខ ៣   របស់វៀតណាម សំដៅទទួលស្គាល់រាល់សមិទ្ធ ផលក្នុងរយៈពេលមួយឆ្នាំដែលបំពេញកាតព្វកិច្ច។

ថ្លែងក្នុងពិធីនេះ លោកស្រី Hiroko Hirahara ប្រធានបេសកកម្ម Bentiu Base និងឧត្តមសេនីយ Dhananjay Joshi មេបញ្ជាការស្តីទីនៃកងកម្លាំងអង្គការសហប្រជាជាតិប្រចាំប្រទេស ស៊ូដង់ខាងត្បូង បានវាយតម្លៃខ្ពស់ចំពោះការលះបង់ ការយកចិត្តទុកដាក់និងរបៀបរបបការងារប្រកបដោយវិជ្ជាជីវៈរបស់មន្ទីរពេទ្យបណ្តោះអាសន្នកម្រិត២ លេខ ៣ នៃប្រទេសវៀត ណាម។  ក្នុងពេលជាមួយគ្នានោះ លោកវរសេនីយ៍ឯក Waleed Elazizy ប្រធានផ្នែកវេជ្ជសាស្ត្រយោធានៃបេសកកម្មបានអះអាងថា មន្ទីរពេទ្យបណ្តោះអាសន្នរបស់វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ នៅមូលដ្ឋាន Bentiu រួមចំណែកយ៉ាងសកម្មចំពោះវិធានការប្រកបដោយវិជ្ជាជីវៈនិងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺក្នុងមន្ទីរពេទ្យ និងធានាឱ្យមានបរិយាកាសសុវត្ថិភាពសម្រាប់អ្នកជំងឺដែលកំពុងព្យាបាល។

សូមគូសបញ្ជាក់ថា ពិធីប្រគល់មេដាយ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលប្រារព្ធខួបមួយឆ្នាំនៃការចូលរួមកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ជាមួយនឹងសមិទ្ធិផលនិងកិច្ចខិតខំប្រឹងប្រែងគួរជាទីលើកទឹកចិត្តរបស់មន្ទីរពេទ្យកម្រិត២ លេខ៣ ដែលមិនត្រឹមតែរួមចំណែកក្នុងការបញ្ជាក់វៀតណាមជាប្រទេសសមាជិកប្រកបដោយការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងជាមនោសញ្ជេតនាយ៉ាងជ្រាលជ្រៅរបស់ប្រជាជនវៀត ណាមចំពោះប្រជាជនស៊ូដង់ខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ