រហូតដល់ពេលនេះ ប្រធានាធិបតីលោក Trump បានចុះហត្ថលេខាចេញ ផ្សាយអនុក្រឹត្យចំនួន៣ស្ដីពីការហាមឃាត់ចូលក្នុងប្រទេស។ ក្រោយពីអនុក្រឹត្យ ដំបូងដែលត្រូវបានច្រានចោលកាលពីខែមករា អនុក្រឹត្យទី២ដែលត្រូវបាន ប្រកាសកាលពីខែមិនាតម្រង់ទៅលើពលរដ្ឋប្រទេសចំនួន៦រួមមានអ៊ីរ៉ង់ លីប៊ី ស៊ីរី យេម៉ែន ស៊ូម៉ាលី និងស៊ូដង់នោះក៏ត្រូវ និរាការណ៍ដែរ។ នាខែកញ្ញាកន្លងទៅ សេតវិមានបន្តចេញផ្សាយអនុក្រឹត្យថ្មីដែលគ្រោងនឹងចូលជាធរមានចាប់ពីថ្ងៃទី ១៨ តុលាខាងមុខ។ តាមនោះ ស៊ូដង់ត្រូវបានដកខ្លួនចេញពីបញ្ជីឈ្មោះក្រុម ប្រទេសមានពលរដ្ឋត្រូវហាមឃាត់ចូលក្នុងអាមេរិក ប៉ុន្តែ ចាដនិងកូរ៉េខាងជើង ត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះនេះរួមមានមន្ត្រីមួយចំនួនរបស់វេណេហ្ស៊ុយអេឡា