ទិដ្ឋភាពនៃកិច្ចប្រជុំ |
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានអះអាងថា ចំពោះមុខបញ្ហាប្រឈមជាច្រើន ដែលមិនអាចទាយទុកជាមុនបាននៅក្នុងតំបន់និងទូទាំងពិភពលោកនោះ ចាប់តាំងពីដើមឆ្នាំ រហូតមកដល់ពេលនេះ អាស៊ានបាននិងកំពុងដំណើរសកម្ម ភាពយ៉ាងសកម្ម ក្នុងស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ ជាមួយនឹងបាវចនា “ភាពស្អិតរមួតនិងការឆ្លើយតប”។ ទន្ទឹមជាមួយគ្នានោះ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបានរួមជាមួយបណ្តាប្រទេស ផ្តោតលើខ្លឹមសារសំខាន់ៗ ដូចជាការបន្តកសាងសហគមន៍ សហប្រតិបត្តិការដើម្បីទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩ ជាពិសេស ពង្រឹងទំនាក់ទំនងរវាងអាស៊ាននិងប្រទេសដទៃទៀត ទាំងក្នុងនិងក្រៅតំបន់។
នៅក្នុងកិច្ចប្រជុំនេះ តំណាងនានាបានផ្លាស់ប្តូរយោបល់លើបញ្ហាសំខាន់ៗក្នុងតំបន់និងពិភពលោកដែលមានការយកចិត្តទុកដាក់ទៅវិញទៅមកផងដែរ៕