![មធ្យោបាយផ្សព្វផ្សាយគុយបាបានជូនព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2014_03_27/be-mac-hoi-nghi-260314-21.jpg) |
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (nguyentandung.org) |
Vovworld-មធ្យោបាយផ្សព្វផ្សាយគុយបាបានជូនព័ត៌មានជាច្រើនអំពីដំណើរ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung។ ទូរទស្សន៍ គុយបាក្នុងនាទីព័ត៌មានសំខាន់ម៉ោង៨យប់ថ្ងៃទី២៦មិនាបានជូនព័ត៌មាននិងរូបភាព
លេចធ្លោរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ក្នុងពេលទៅកាន់ទីក្រុង La Habana។ ទូរទស្សន៍គុយបាបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបាលើកនេះ
របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ជាព្រឹត្តិការមានអត្ថន័យ
សំខាន់ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ជាឱកាសដើម្បីថ្នាក់ដឹកនាំនៃប្រទេស
ទាំងពីរពិភាគ្សាអំពីទិសដៅនិងខ្លឹមសារសហប្រតិបត្តិការធំៗនាពេលខាងមុខ។
បណ្ដាញព័ត៌មានអេលិចត្រូនិក Cubadebate កាសែត Granma អេលិចត្រូនិកនិងកាសែតផ្សេងៗរបស់គុយបាសុទ្ធតែជូនដំណឹងលំអិតអំពីសកម្មភាពរបស់
នាយករដ្ឋមន្ត្រី Nguyen Tan Dung និងគណៈប្រតិភូវៀតណាមផងដែរ៕