មិទ្ទីញអបអរសាទរខួបទិវាជនចំណាកស្រុកអន្តរជាតិឆ្នាំ២០២០

Chia sẻ
(VOVWORLD) - ទិវានេះគឺសំដៅកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគ ទានរបស់ជនចំណាកស្រុកលើទូទាំងពិភពលោក ក៏ដូចជាជំរុញការគោរព ការគាំពារសិទ្ធិជាសារវ័ន្តនានារបស់ជនចំណាកស្រុកផងដែរ។
មិទ្ទីញអបអរសាទរខួបទិវាជនចំណាកស្រុកអន្តរជាតិឆ្នាំ២០២០ - ảnh 1 មិទ្ទីញអបអរសាទរខួបទិវាជនចំណាកស្រុកអន្តរជាតិឆ្នាំ២០២០។ (រូបថត៖ qdnd.vn)

នាព្រឹកថ្ងៃទី១៧ ខែធ្នូ នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានទទួលបន្ទុក ចំនួនប្រជាជន-ផែនការគ្រួសារ ចំណុះក្រសួងសុខា ភិបាលវៀតណាមបាន សហការជាមួយអង្គការអន្តរជាតិទេសន្តរវេសន៍ (IOM) ប្រចាំវៀតណាម បានរៀបចំមិទ្ទីញអបអរសាទរខួបទិវាជនចំណាកស្រុកអន្តរជាតិ (ថ្ងៃទី១៨ ខែធ្នូ)។ ទិវានេះគឺសំដៅកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគ ទានរបស់ជនចំណាកស្រុកលើទូទាំងពិភពលោក ក៏ដូចជាជំរុញការគោរព ការគាំពារសិទ្ធិជាសារវ័ន្តនានារបស់ជនចំណាកស្រុកផងដែរ។   

គួរបញ្ជាក់ថា វៀតណាមកំពុងស្ថិតនៅក្នុងសម័យកាល “ចំនួន ប្រជាជនមាស” ដោយមានមនុស្សចំនួន៦៥,៤លាននាក់នៅអាយុធ្វើការ (១៥ដល់៦៤ឆ្នាំ) ស្រូបយក៦៨%នៃចំនួនប្រជាជនសរុប៕

ប្រតិកម្មទៅវិញ