មីទ្ទីញរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កាណាដា។

Theo VOV -
Chia sẻ
VOV-នាព្រឹកថ្ងៃទី២កក្កដា នៅទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជន​ទីក្រុង​បានរៀបចំពិធីមីទ្ទីញរំលឹកខួបលើកទី៤០ ទិវាបង្កើតទំនាក់ទំនងការទូត​វៀតណាម-កាណាដានិងលើកទី១៤៦ទិវាបុណ្យជាតិកាណាដា។

មីទ្ទីញរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កាណាដា។ - ảnh 1
មីទ្ទីញរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កាណាដា។ (internet)


        VOV-នាព្រឹកថ្ងៃទី២កក្កដា នៅទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជន​
ទីក្រុង​បានរៀបចំពិធីមីទ្ទីញរំលឹកខួបលើកទី៤០ ទិវាបង្កើតទំនាក់ទំនងការទូត​វៀតណាម-កាណាដានិងលើកទី១៤៦ទិវាបុណ្យជាតិកាណាដា។ ថ្លែងមតិនៅ
ពិធី​មីទ្ទីញ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Hua Ngoc Thuan
បាន​បង្ហាញ​ការសប្បាយរីករាយ ចំពោះសមិទ្ធិរបស់ប្រទេសកាណាដាក្នុងរយៈ
ពេល​កន្លង​មក ពិសេសគឺជានិច្ចកាលរក្សារឹងមាំតួនាទីជាប្រទេសមួយក្នុង
ចំណោម​ប្រទេសនាំមុខរបស់ខឿនសេដ្ឋកិច្ចពិភពលោក។ គិតមកដល់ឥឡូវ
នេះ កាណាដា​បានមានគំរោងការចំនួន៥០នៅទីក្រុងហូជីមិញជាមួយចំនួន
ទុនប្រមាណ៩១,៥លានដុល្លារអាមេរិក។​ ថ្លែងមតិនៅពិធី លោក Audri
Mukhopadhyay អគ្គកុងស៊ុល​កាណាដាប្រចាំនៅទីក្រុងហូជីមិញបានចែករំលែក
ថា៖

        “នៅទីក្រុងហូជីមិញ យើងខ្ញុំមានសហគមន៍តូចមួយប៉ុន្តែសកម្មរួមមាន
ជន​កាណាដា​ចំនួន២ពាន់នាក់សម្ព័ន្ធអង្គការមិត្តភាពទីក្រុងក៏ជាដៃគូសំខាន់
មួយ​សំដៅជំរុញ​ចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ ​យើងខ្ញុំសូមថ្លែងអំណរ
គុណអំពី​ការ​រួមចំណែក​នេះ​សំរាប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស រវាង
ប្រទេសទាំង​ពីរ៕”

ប្រតិកម្មទៅវិញ